លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម អញ្ជើញអុជធូប រំលឹគុណូបការៈស្តេច Hung ឆ្នាំ២០២៣
កប.អនឡាញ - នាព្រឹកព្រលឹមថ្ងៃទី ២៩ មេសា នៅវិហារ Kinh Thien នៅលើកំពូលភ្នំ Nghia Linh ក្នុងមណ្ដលបេតិកភណ្ឌប្រវត្តិសាស្ត្រជាតិ នៃប្រាសាទ Hung (នៅខេត្ត Phu Tho) លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម និងថ្នាក់ដឹកនាំ នៃបក្ស និងរដ្ឋ បានអញ្ជើញចូលរួមពិធីអុជធូបគោរពឧទ្ទិសវិញ្ញាណក្ខន្ធរំលឹកគុណូបការៈបណ្តាស្តេច Hung។