ជាមួយនឹងបទពិសោធន៍ សមត្ថភាព និងប្រៀបខ្លាំងរបស់ខ្លួន ក្រុមហ៊ុនតូយ៉ូតា (Toyota) អាចផ្តល់ប្រឹក្សា ជួយឧបត្ថម្ភផ្នែកបច្ចេកទេស ជំរុញគំនិតផ្តួចផ្តើមនានា ដើម្បីឱ្យវៀតណាមអាចតាមទាន់ប្រទេសដទៃទៀតក្នុងដំណើរការផ្លាស់ប្តូរឌីជីថល បំប្លែង ថាមពលប្រកបដោយនិរន្តរភាព សម្រេចបាននូវការបំភាយឧស្ម័នផ្ទះកញ្ចក់សុទ្ធសូន្យ (Net Zero)។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha ក្នុងជំនួបជាមួយលោក Qian Guo Hao នាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន Toyota ជប៉ុន ទទួលបន្ទុកតំបន់អាស៊ី និងជាប្រធានក្រុមហ៊ុន Toyota អាស៊ី-ប៉ាស៊ីហ្វិក កាលពីថ្ងៃទី ១៦ មីនា នៅទីក្រុងហាណូយ។

leftcenterrightdel
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha ក្នុងជំនួបជាមួយលោក Qian Guo Hao នាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន Toyota ជប៉ុន ទទួលបន្ទុកតំបន់អាស៊ី និងជាប្រធានក្រុមហ៊ុន Toyota អាស៊ី-ប៉ាស៊ីហ្វិក (រូបថត៖ TTXVN)

យោងតាមលោកឧបនាយករដ្ឋមន្ត្រីថា ដើម្បីបន្តទទួលបានជោគជ័យនៅទីផ្សារវៀតណាម សម្ព័ន្ធក្រុមហ៊ុនរថយន្តឈានមុខគេលើពិភពលោកដូចជា Toyota ត្រូវបន្តផ្លាស់ប្ដូរថ្មី បង្កើនអត្រាធ្វើមូលដ្ឋានីយកម្មនៃរថយន្តដែល ផលិតក្នុងស្រុក អនុវត្តន៍​បច្ចេកវិទ្យាថ្មី បៃតង និងបច្ចេកវិទ្យាស្អាត ជាមួយនឹងផែនការ ជាក់លាក់ អំពីការកសាងហេដ្ឋារចនាសម្ព័ន្ធ ការបណ្តុះបណ្តាលធនធានមនុស្ស ការ ផ្ទេរបច្ចេកវិទ្យា ជាដើម ដើម្បីអភិវឌ្ឍន៍ខ្សែសង្វាក់ផ្គត់ផ្គង់គ្រឿងបន្លាស់រថយន្តនៅវៀតណាម បម្រើការផលិតប្រភេទរថយន្តដែលសន្សំឥន្ធនៈ កាត់បន្ថយការបំភាយឧស្ម័ន ហើយមិនប៉ះពាល់ដល់បរិស្ថានផងដែរ។

រីឯខ្លួនវិញ លោក Qian Guo Hao បានឲ្យដឹងថា សម្ព័ន្ធក្រុមហ៊ុន Toyota កំពុងផ្តោតសំខាន់លើការស្រាវជ្រាវ និងផ្ទេរបច្ចេកវិទ្យាថ្មីៗ មានមេត្រីភាពបរិស្ថាន ដើម្បី ផលិតរថយន្តដែលមានបរិមាណលក់ច្រើននៅក្នុងប្រទេសវៀតណាម រួមចំណែកកាត់ បន្ថយការបំភាយឧស្ម័នពីយានយន្ត។ ថ្នាក់ដឹកនាំ Toyota សន្យាបន្តអនុវត្តន៍គំនិតផ្តួច ផ្តើម ជួយឧបត្ថម្ភផ្នែកបច្ចេកទេស និងផ្តល់ប្រឹក្សាគោលនយោបាយអំពីការជំរុញការ ផ្លាស់ប្តូរបៃតង ការបំប្លែងថាមពល និងការកែលម្អគុណភាពអាកាសនៅ​វៀតណាម; មានបំណងចង់ជួយឧបត្ថម្ភពង្រីកបណ្តាញអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់រថយន្ត ហើយបង្កើនអត្រានៃការធ្វើមូលដ្ឋានីយកម្មនៃរថយន្តដែលផលិតក្នុងស្រុក៕

តាម vovworld.vn