អញ្ជើញចូលរួមមានលោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេស និងថ្នាក់ដឹកនាំនៃអគ្គសេនាធិការដ្ឋាន និងអគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាមផងដែរ។

leftcenterrightdel
លោក Pham Minh Chinh អញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់ប្រភេទទ័ពរថក្រោះ រថពាសដែក

តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ លោកនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះសមិទ្ធិផលដែលកម្មាភិបាលនិងយុទ្ធជននៃប្រភេទទ័ពរថក្រោះ រថពាសដែកសម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ; ទន្ទឹមនឹងនោះ លោកមានបំណងចង់ឲ្យអង្គភាព​បន្តលើកកម្ពស់នូវប្រពៃណីវីរភាពនៃការកសាង និងប្រយុទ្ធ និងធំធាត់ដើម្បីបន្តរួមចំណែកឲ្យសក្តិសមជាមួយបុព្វហេតុកសាង និងការពារប្រទេសជាតិ។

leftcenterrightdel
លោក Pham Minh Chinh ប្រគល់អំណោយជូនប្រភេទទ័ពរថក្រោះ រថពាសដែកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ប្រគល់អំណោយរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសជូនប្រភេទទ័ពរថក្រោះ រថពាសដែកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

លោកនាយករដ្ឋមន្ត្រី បានស្នើឲ្យអង្គភាពបន្តអនុវត្តឱ្យបានប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតជាតិលើកទី ១៣ របស់បក្ស និងសេចក្ដីសម្រេចចិត្ដរបស់គណៈកម្មាធិការមជ្ឈិម  យុទ្ធសាស្ត្រ គម្រោងយោធា និងការពារជាតិ ព្រមទាំងកសាងអង្គភាពកាន់តែខ្លាំងក្លា និងរឹងមាំ; លើកកម្ពស់គុណភាពហ្វឹកហ្វឺន ការត្រៀមប្រយុទ្ធ បំពេញតាមតម្រូវការភារកិច្ច។  លើសពីនេះទៀត អង្គភាពត្រូវផ្តោតលើការស្រាវជ្រាវលើរូបភាពសង្គ្រាម និងវិធីសាស្រ្តប្រយុទ្ធថ្មី រក្សាការត្រៀមប្រយុទ្ធយ៉ាងតឹងរឹង ពិនិត្យ កែសម្រួល បំពេញបន្ថែមផែនការប្រយុទ្ធនៅគ្រប់លំដាប់ថ្នាក់ ដោះស្រាយស្ថានការណ៍ឱ្យបានទាន់ពេល និងមានប្រសិទ្ធភាព កុំឱ្យស្ថានការណ៍កើតឡើងជាយថាហេតុ ឬ ភ្ញាក់ផ្អើលឡើយ។

leftcenterrightdel
លោក Pham Minh Chinh និងលោកនាយឧត្តមសេនីយ៍ Phan Van Giang និងគណៈប្រតិភូបានថតរូបអនុស្សាវរីយ៍ជាមួយកម្មាភិបាល និងយុទ្ធជននៃប្រភេទទ័ពរថក្រោះ រថពាសដែក

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ២០២៣ ខាងមុខនេះ លោក Pham Minh Chinh បានប្រគល់អំណោយ និងជូនពរឆ្នាំថ្មីដល់កម្មាភិបាលនិងយុទ្ធជន និងក្រុមគ្រួសារមានសុខភាពល្អ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច។ លោកនាយករដ្ឋមន្ត្រីជឿជាក់ថា ប្រភេទទ័ពរថក្រោះ រថពាសដែក និងកងកម្លាំងរថក្រោះ រថពាសដែកនឹងបន្តរួបរួមគ្នា និងសម្រេចបានជោគជ័យគ្រប់ភារកិច្ចដែលបានប្រគល់ជូន រួមចំណែកការពារយ៉ាងរឹងមាំនូវអធិបតេយ្យភាពដ៏ពិសិដ្ឋនៃមាតុភូមិ៕

បកប្រែដោយ Pham Diep