leftcenterrightdel
លោក Bui Thanh Son រដ្ឋមន្ត្រីការបរទេសវៀតណាមប្រគល់ប័ណ្ណសរសើរពីក្រសួងការបរទេសដល់អង្គភាព និងបុគ្គលមួយចំនួនដែលមានស្នាដៃល្អក្នុងការផ្សព្វផ្សាយ និងឃោសនាព័ត៌មាន (រូបថត៖ Vietnam+)

ថ្លែងមតិក្នុងជំនួបនេះ លោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេស បានពិនិត្យឡើងវិញនូវសមិទ្ធិផលលេចធ្លោមួយចំនួនរបស់វិស័យការទូតក្នុងឆ្នាំ ២០២២។ ជាពិសេសព័ត៌មានសម្រាប់កិច្ចការបរទេសគឺជាចំណុចលេចធ្លោ រួមចំណែកយ៉ាងសំខាន់ចំពោះសមិទ្ធិផលរួមរបស់ប្រទេសជាតិ ក៏ដូចជាវិស័យការទូត។

លោករដ្ឋមន្ត្រី Bui Thanh Son បានថ្លែងអំណរគុណចំពោះការួមដំណើររបស់ទីភ្នាក់ងារសារព័ត៌មាន និងអ្នកសារព័ត៌មាន ដែលបានឆ្លុះបញ្ចាំងយ៉ាងពេញលេញ និងទូលំទូលាយអំពីកិច្ចការបរទេសរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងការផ្សព្វផ្សាយទឹកដី មនុស្សវៀតណាម វប្បធម៌វៀតណាម គោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស និងរដ្ឋ ព្រមទាំងទស្សនៈនិងគោលជំហររបស់វៀតណាមចំពោះមិត្តអន្តរជាតិ។ រួមចំណែកលើកកំពស់តួនាទីនិងកិត្យានុភាពរបស់វៀតណាមនៅឆាកអន្តរជាតិ។ បង្កើតសាមគ្គីភាព ឯកភាព និងការគាំទ្រពីមតិសាធារណៈក្នុងស្រុកសម្រាប់កិច្ចការបរទេស...៕

បកប្រែដោយ Pham Diep