មហាសន្និបាតបង្កើតសមាគមមិត្តភាពវៀតណាម-អូទ្រីស
កប.អនឡាញ - នាថ្ងៃទី ២៣ ខែវិច្ឆិកា មហាសន្និបាតបង្កើតសមាគមមិត្តភាពវៀតណាម-អូទ្រីស បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ។
ក្នុងមហាសន្និបាត ប្រតិភូទាំងឡាយបានអនុម័តលើសេចក្តីព្រាងស្ដីពីលក្ខន្តិកៈរបស់សមាគម និងទិសដៅការងារសម្រាប់អាណត្តិឆ្នាំ ២០២២-២០២៧។ មហាសន្និបាតបានជ្រើសរើសគណៈកម្មាធិការមជ្ឈិមរបស់សមាគម រួមមានសមាជិក ៣៥ រូប។ លោក Tran Tuan Anh អនុប្រធានបណ្ឌិតសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម ត្រូវបានជ្រើសរើសឲ្យកាន់តំណែងជាប្រធានសមាគមមិត្តភាពវៀតណាម-អូទ្រីស សម្រាប់អាណត្តិឆ្នាំ ២០២២-២០២៧។
    |
 |
ទិដ្ឋភាពនៃមហាសន្និបាតបង្កើតសមាគមមិត្តភាពវៀតណាម-អូទ្រីស |
នៅឆ្នាំ ២០២២ វៀតណាម និងអូទ្រីស ប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ការបង្កើតសមាគមមិត្តភាពវៀតណាម - អូទ្រីសនៅពេលនេះ មានអត្ថន័យដ៏សំខាន់ក្នុងការរំលឹកខួបព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ និងចូលរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការមិត្តភាពវៀតណាម-អូទ្រីស ឲ្យកាន់តែស៊ីជម្រៅ និងរឹងមាំ។
អញ្ជើញថ្លែងមតិនៅមហាសន្និបាត លោក Tran Tuan Anh ប្រធានសមាគមមិត្តភាពវៀតណាម-អូទ្រីស បានឲ្យដឹងថា តាមរយៈសកម្មភាពរបស់សមាគម ប្រជាជននៃប្រទេសទាំងពីរនឹងមានឱកាសលើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមក និងក្លាយជាស្ពានតភ្ជាប់ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕
បកប្រែដោយ Thuy Anh