គួររំលឹកថា មុននោះ នាថ្ងៃដដែល លោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាម បានអញ្ជើញចូលគាល់ព្រះចៅអធិរាជជប៉ុន ព្រះអង្គម្ចាស់ Naruhito។ នៅក្នុងជំនួបនេះ លោក Nguyen Xuan Phuc បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះ​មរណភាពរបស់លោក Abe Shinzo អតីតនាយករដ្ឋមន្ត្រីជប៉ុន។

leftcenterrightdel
លោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាម អញ្ជើញចូលគាល់ព្រះចៅអធិរាជជប៉ុន (រូបថត៖ vnanet.vn)

លោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងខ្លាំងក្លា គ្រប់ជ្រុងជ្រោយនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រយ៉ាងទូលំទូលាយរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។ ភាគីទាំងពីរបានជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក ជាពិសេសក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ លោក Nguyen Xuan Phuc បានសម្តែងនូវការដឹងគុណចំពោះប្រទេសជប៉ុនដែលជាប្រទេសដំបូងគេដែលជួយឧបត្ថម្ភវៀតណាមនូវវ៉ាក់សាំង និងសម្ភារៈបរិក្ខារពេទ្យជាច្រើនសម្រាប់ការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

ព្រះចៅអធិរាជជប៉ុន ក៏បានសម្តែងនូវសេចក្តីរីករាយចំពោះការអភិវឌ្ឍយ៉ាងខ្លាំងក្លា គ្រប់ជ្រុងជ្រោយនៃទំនាក់ទំនងវៀតណាម-ជប៉ុនបន្ទាប់ពីជិត ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត; ព្រមទាំងអះអាងថា ជប៉ុនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការមិត្តភាពរវាងវៀតណាមនិងជប៉ុន ហើយនឹងគាំទ្រនិងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីរួមចំណែកក្នុងការអភិវឌ្ឍទំនាក់ទំនងនៃប្រទេសទាំងពីរ។

ព្រះចៅអធិរាជជប៉ុន បានមានបន្ទូលថា ការពង្រឹងទុកចិត្តគ្នា និងការយោគយល់គ្នារវាងប្រជាជននៃប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរវប្បធម៌ និងការជួបប្រាស្រ័យប្រជាជន ជាពិសេសក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត​វៀតណាម-ជប៉ុន ដ៏មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

* នាថ្ងៃទី ២៨ ខែកញ្ញា មុនពេលចាកចេញពីទីក្រុងតូក្យូ លោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញមកដល់ផ្ទះលោក Abe Shinzo អតីតនាយករដ្ឋមន្ត្រីជប៉ុនដើម្បីគោរពវិញ្ញាណក្ខន្ធលោក Abe Shinzo អតីតនាយករដ្ឋមន្ត្រីជប៉ុន និងសួរសុខទុក្ខដល់លោកស្រី Abe Akie ភរិយារបស់លោក Abe Shinzo៕

បកប្រែដោយ Pham Diep