leftcenterrightdel
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ថ្លែងនៅកិច្ចប្រជុំ​ (រូបថត៖ VGP)

ថ្លែងមតិក្នុងកិច្ចប្រជុំ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើឲ្យគណៈកម្មាធិការដឹកនាំ ក្រសួង ស្ថាប័ន និងមូលដ្ឋានទាំងអស់ ជាដាច់ខាតមិនបានធ្វេសប្រហែស ឬ បាត់បង់ការប្រុងប្រយ័ត្ននៅចំពោះមុខព្យុះទីហ្វុងណូរូ;  ចាំបាច់ត្រូវផ្ដោត​សំខាន់លើការដឹកនាំឲ្យបានឆាប់រហ័ស ប្ដូរផ្ដាច់បំផុត ដោយកំណត់គោលដៅធានាសុវត្ថិភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។ គោលដៅខ្ពស់បំផុតគឺការពារអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាជន  ផ្លាស់ទីប្រជាជនចេញពីកន្លែងដែលមានគ្រោះថ្នាក់; ក្នុងនោះត្រូវយកចិត្តទុកដាក់ដល់ការការពារមុខសញ្ញាងាយរងគ្រោះ សិស្សានុសិស្ស ជនចាស់ជរា ស្ត្រីមានផ្ទៃពោះ កុមារ ជន​ពិការជាដើម។

លោកនាយករដ្ឋមន្ត្រីអញ្ជើញមានប្រសាសន៍ថា៖ “ផ្តោតលើការត្រួតពិនិត្យឡើងវិញ ហើយជម្លៀសប្រជាជនទាំងអស់ដែលរស់​នៅក្នុងតំបន់គ្រោះថ្នាក់ ជាពិសេសប្រជាជននៅលើនាវា ទូក ខ្ទមយាមវារីវប្បកម្មរបស់គ្រួសារនៅតាមឆ្នេរសមុទ្រ  ផ្ទះទ្រុឌទ្រោមគ្មានសុវត្ថិភាព ទីកន្លែងដែលមានហានិភ័យនៃការបាក់ដី ទឹកជំនន់។ ការជម្លៀសប្រជាជន ជាពិសេសនៅតាមតំបន់ឆ្នេរ ត្រូវតែសម្រេចឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបានមុនពេលខ្យល់ព្យុះបោកបក់មកលើដីគោក”៕

តាម vovworld.vn