នៅក្នុងជំនួបនេះ លោក Nguyen Van Nen បានសម្តែងក្តីរីករាយចំពោះលទ្ធផលល្អក្នុងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងឥណ្ឌា ក្នុងរយៈពេលកន្លងមក។ លោកបានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងការចែករំលែករបស់ឥណ្ឌាសម្រាប់វៀតណាម និងទីក្រុងហូជីមិញ ជាពិសេសអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19។ លោក Nguyen Van Nen បានចាត់ទុកថា ទោះបីជាកម្មវិធីសហប្រតិបត្តិការរវាងវៀតណាម និងឥណ្ឌាត្រូវបានបង្កើនក៏ដោយក៏សក្ដានុពលនៃកិច្ចសហប្រតិបត្តិការវៀតណាម-ឥណ្ឌា ក៏ដូចជារវាងទីក្រុងហូជីមិញនិងដៃគូឥណ្ឌានៅមានសក្ដានុពលជាច្រើនសម្រាប់ការអភិវឌ្ឍ។ នាពេលខាងមុខ ភាគីទាំងពីរគប្បីបង្កើនការអនុវត្តកម្មវិធីសហប្រតិបត្តិការដែលបានព្រមព្រៀង ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដែលភាគីទាំងពីរមានប្រៀបខ្លាំង និងមានការយកចិត្តទុកដាក់ដូចគ្នា ដូចជា ពាណិជ្ជកម្ម ការវិនិយោគ បច្ចេកវិទ្យាព័ត៌មាន វប្បធម៌ ការអប់រំ-បណ្តុះបណ្តាល និងកសិកម្ម។ល។

leftcenterrightdel
លោក Nguyen Van Nen លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ ទទួលជួបលោក Rajkumar Ranjan Singh រដ្ឋលេខាធិការក្រសួងការបរទេស និងក្រសួងអប់រំឥណ្ឌា

លោក Rajkumar Ranjan Singh បានអះអាងថា វៀតណាមគឺជាសសរស្តម្ភដ៏សំខាន់នៅក្នុងគោលនយោបាយឆ្ពោះទៅ​ទិសខាងកើតនិងគោលនយោបាយតំបន់របស់ឥណ្ឌា។ ឥណ្ឌាតែងតែមានបំណងជំរុញទំនាក់ទំនងទ្វេភាគីជាមួយវៀតណាមឡើងកម្រិតខ្ពស់ថ្មីមួយ ដោយនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ។ លោក Rajkumar Ranjan Singh មានបំណងចង់បន្តរួមជាមួយប្រទេសវៀតណាម រួមទាំងទីក្រុងហូជីមិញ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច; បង្កើនការតភ្ជាប់រវាងសហគ្រាសធុនតូច និងមធ្យម សហប្រតិបត្តិការលើវិស័យថែទាំសុខភាព ការអប់រំ ការ​សាង​សង់​ទីក្រុងឆ្លាតវៃនិងថាមពលបៃតង។ល៕

បកប្រែដោយ Huyen Trang