leftcenterrightdel
លោក Nguyen Xuan Phuc ប្រធានរដ្ឋ  អញ្ជើញទៅ​ដល់អាកាសយានដ្ឋានអន្តរជាតិ Haneda នៅ ទីក្រុងតូក្យូ ប្រទេសជប៉ុន (រូបថត៖ vannet.vn)

លោក Nguyen Xuan Phuc ប្រធានរដ្ឋ  នឹងតំណាងថ្នាក់ដឹកនាំបក្ស រដ្ឋទៅចូលរួមពិធីគោរពវិញ្ញាណក្ខន្ធសពអតីតនាយករដ្ឋមន្ត្រី​លោក Abe Shinzo; ចូលរួមក្នុងជំនួបរបស់អធិរាជជប៉ុនជាមួយប្រធានគណៈប្រតិភូមកពីប្រទេសដទៃទៀត; ជួបពិភាក្សាការងារជាមួយ លោក Kishida Fumio នាយករដ្ឋមន្ត្រីជប៉ុន។

លោកប្រធានរដ្ឋក៏នឹងជួបប្រជុំជាមួយថ្នាក់ដឹកនាំព្រឹទ្ធសភា, ទទួលថ្នាក់ដឹកនាំមូលដ្ឋានមួយចំនួនរបស់ជប៉ុន និងជួបទ្វេភាគីជាមួយប្រធានគណៈប្រតិភូប្រទេសមួយចំនួនទៀតដែលចូលរួមក្នុងពិធីបុណ្យសព លោក Abe Shinzo អតីតនាយករដ្ឋមន្ត្រី៕

បកប្រែដោយ Pham Diep