សម័យប្រជុំនេះក្នុងគោលបំណងឯកភាពលើការយល់ដឹងនិងជម្រុញការសន្យាផ្នែកនយោបាយដ៏ខ្លាំងក្លាលើថវិការសម្រាប់វិស័យអាកាសធាតុ ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ការផ្លាស់ប្តូរថាមពល ឆ្ពោះទៅរកកិច្ចប្រជុំកំពូលលើកទី ២៧ ហត្ថលេខីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP27) នឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ឆ្នាំ ២០២២ នៅទីក្រុង Sharm el-Sheikh ប្រទេសអេហ្ស៊ីប។

leftcenterrightdel
វៀតណាមប្តេជ្ញាអនុវត្តការសន្យាអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ

ក្នុងសុន្ទរកថា លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមបានសង្កត់ធ្ងន់ថា វៀតណាមបាននិងកំពុងអនុវត្តប្រកបដោយជោគជ័យនូវគោលដៅអភិវឌ្ឍន៍សហសវត្សរ៍ អនុវត្តយ៉ាងសកម្មនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ព្រមទាំងបានបំពេញតួនាទីយ៉ាងជោគជ័យនៅក្នុងបណ្តាទីភ្នាក់ងារផ្សេងៗរបស់អង្គការសហប្រជាជាតិ។ ដោយមានទំនួលខុសត្រូវអន្តរជាតិដ៏ថ្លៃថ្លា និងក៏ជាប្រទេសដែលរងផលប៉ះពាល់យ៉ាងខ្លាំងពីការប្រែប្រួលអាកាសធាតុ វៀតណាមបានប្តេជ្ញាចិត្តនិងអនុវត្តយ៉ាងសកម្មការសន្យាអន្តរជាតិប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត រួមទាំងការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុផងដែរ។

លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានអះអាងថា៖ “ដោយមានការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងដ៏ធំធេងរបស់សហគមន៍អន្តរជាតិ ជាពិសេសដៃគូអភិវឌ្ឍន៍ ខ្ញុំជឿជាក់ថា ការងារឆ្លើយតបនិងធ្វើឲ្យប្រសើរឡើងនូវភាពធន់នឹងការផ្លាស់ប្តូរនេះ មិនត្រឹមតែមានសារៈសំខាន់សម្រាប់វៀតណាមប៉ុណ្ណោះទេ ថែមទាំងកសាងទំនុកចិត្ត បង្កើតការរីកសាយភាយ និងការពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាសកលក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ រួមចំណែកធ្វើឱ្យផែនដីរបស់យើងកាន់តែមានសុវត្ថិភាព និងនិរន្តរភាព”។

លោកនាយករដ្ឋមន្ត្រីមានបំណងថា ដៃគូអភិវឌ្ឍន៍នឹងគាំទ្រយ៉ាងខ្លាំងក្លាវៀតណាមក្នុងការផ្ទេរបច្ចេកវិទ្យា ផ្តល់អនុគ្រោះលើផ្នែកហិរញ្ញវត្ថុ និងបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់៕

បកប្រែដោយ Duy Hoan