លោកប្រធានរដ្ឋ Nguyen Xuan Phuc អបអរសាទរលោកឯកអគ្គរដ្ឋទូតឥណ្ឌាដែលបានបញ្ចប់អាណត្តិដោយជោគ​ជ័យ  និងវាយតំលៃខ្ពស់ចំពោះការរួមចំណែកយ៉ាងសកម្មរបស់ឯកអគ្គរដ្ឋទូតជាមួយនឹងសកម្មភាពដ៏សម្បូរបែប និងទូលំទូលាយជាច្រើនក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាម-ឥណ្ឌាលើគ្រប់វិស័យ​។ ជាពិសេសការរួមចំណែករបស់ឯកអគ្គរដ្ឋទូតក្នុងការផ្លាស់ប្តូរគណៈប្រតិភូ និងការរៀបចំព្រឹត្តិការណ៍ការទូត រួមចំណែកក្នុងការពង្រឹង​និងពង្រីកទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ។

leftcenterrightdel
លោកប្រធានរដ្ឋ Nguyen Xuan Phuc និងលោកឯកអគ្គរដ្ឋទូតឥណ្ឌា Pranay Verma (រូបថត៖ vnanet.vn)

លោកប្រធានរដ្ឋ Nguyen Xuan Phuc បានលើកឡើងថា វៀតណាមគាំទ្រគោលនយោបាយ “សកម្មភាពឆ្ពោះទៅខាងកើត” ហើយសង្ឃឹមថា ឥណ្ឌានឹងបន្តគាំទ្រគោលជំហររបស់អាស៊ាន និងវៀតណាមលើសមុទ្រខាងកើត ធានាសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍ ដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។ លោកប្រធានរដ្ឋជឿជាក់ថា ទោះបីក្នុងតួនាទីណាក៏ដោយក៏លោកឯកអគ្គរដ្ឋទូតនឹងបន្តរួមចំណែកក្នុងការពូនជ្រំទំនាក់ទំនងវៀតណាម-ឥណ្ឌាមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Pranay Verma មានសេចក្តីសោមនស្សរីករាយដោយឃើញថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ប្រទេសទាំងពីរសម្រេចបានសមិទ្ធផលជាច្រើនលើវិស័យជាច្រើន។ លោកឯកអគ្គរដ្ឋទូត Pranay Verma បានបន្ថែមថា ថ្នាក់ដឹកនាំឥណ្ឌាយកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយវៀតណាម។  លោកឯកអគ្គរដ្ឋទូត Pranay Verma បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរត្រូវបន្តជំរុញទំនាក់ទំនងកាន់តែរឹងមាំលើវិស័យជាច្រើន ឆ្លៀតយកឱកាសលើកកម្ពស់សក្ដានុពល និងបង្កើនការជួបប្រាស្រ័យប្រជាជនដើម្បីសម្រេចបានសមិទ្ធផលបន្ថែមទៀត និងកាន់តែរីក​ចម្រើននាពេលខាងមុខ៕

បកប្រែដោយ Pham Diep