អញ្ជើញចូលរួមសន្និសីទដោយផ្ទាល់មានវត្តមានប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រី លោក Pham Minh Chinh។ សន្និសិទនេះត្រូវបានតភ្ជាប់តាមប្រព័ន្ធវីដេអូ ជាមួយនឹងសាលប្រជុំចំនួន៤,១០០កន្លែង នៅទូទាំងប្រទេសដោយមានការចូលរួមពីប្រតិភូជាង ៨១ពាន់នាក់។

leftcenterrightdel
ថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាលវៀតណាមអញ្ជើញដឹកនាំសន្និសីទ (រូបថត៖ VOV)

ថ្លែងមតិបញ្ជាណែនាំនៅសន្និសីទ លោកអគ្គលេខាបក្ស Nguyen Phu Trong បានបញ្ជាក់ថា ការងារស៊ើបអង្កេតនិងធ្វើចំណាត់ការលើអំពើពុករលួយក្នុងរយៈពេលកន្លងមក ត្រូវបានដឹកនាំនិងអនុវត្តន៍ប្រកបដោយរបៀបរៀបរយ មានភាពស៊ីសង្វាក់ គ្នា ប្ដូរផ្ដាច់និងមានប្រសិទ្ធភាពក្នុងការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ ព្រមទាំងបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏ខ្ពស់បំផុតរបស់បក្ស រដ្ឋ និងប្រជាជនក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយដោយស្មារតី “គ្មានតំបន់ហាមឃាត់ គ្មានករណីលើកលែង មិនថាជានរណា និងមិនស្ថិតនៅក្រោមសម្ពាធរបស់បុគ្គលណាក៏ដោយ”។ ពីស្ថានភាពជាក់ស្តែងនៃការងារប្រយុទ្ធប្រឆាំងអំពើពុករលួយនាពេលកន្លងមក លោកអគ្គលេខាបក្ស Nguyen Phu Trong បានរំលេចយ៉ាងច្បាស់នូវមេរៀនធំៗចំនួន ៦ ដែលមានតម្លៃទាំងខាងទ្រឹស្តី និងការអនុវត្តជាក់ស្តែង។

លោកអគ្គលេខាបក្ស មានប្រសាសន៍ថា៖ “ត្រូវតែមានអាកប្បកិរិយាម៉ឺងម៉ាត់ មិនចុះសម្រុង ហើយធ្វើសកម្មភាពយ៉ាងប្ដូរផ្ដាច់ ជាក់លាក់និងមានប្រសិទ្ធភាព។ អ្នកដឹកនាំត្រូវតែទទួលខុសត្រូវចំពោះភាពទន់ខ្សោយ និងការរំលោភបំពានទាក់ទងនឹងអំពើពុករលួយនៅក្នុងអង្គការ ស្ថាប័ន អង្គភាព ឬមូលដ្ឋានរបស់ខ្លួន។ អ្នកដែលត្រូវបានប្រគល់មុខតំណែង និងអំណាចត្រូវតែហាត់ពត់លត់ដំ ធ្វើការឆ្លុះកញ្ចក់និងកែខ្លួនដោយខ្លួនឯងយ៉ាងញឹកញាប់ ព្រមទាំងចាំបាច់ត្រូវបង្កើនការឃ្លាំមើល គ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនូវការអនុវត្តអំណាចរបស់អ្នកមានមុខតំណែង និងអំណាច។ អំណាចទាំងអស់ត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងដោយយន្តការ; អំណាចត្រូវតែចងភ្ជាប់ដោយការទទួលខុសត្រូវ; មានអំណាចដល់ទីណាត្រូវតែមានការទទួលខុសត្រូវដល់ទីនោះ អំណាចកាន់តែខ្ពស់ ការទទួលខុសត្រូវកាន់តែធំ”។

អំពីភារកិច្ចនាពេលខាងមុខ លោកអគ្គលេខាបក្ស Nguyen Phu Trong បានស្នើឲ្យគណៈកម្មាធិការដឹកនាំថ្នាក់មជ្ឈិម គណៈកម្មាធិការដឹកនាំថ្នាក់ខេត្ត និងស្ថាប័នទទួលបន្ទុកកិច្ចការនយោបាយផ្ទៃក្នុងថ្នាក់មជ្ឈិម និងមូលដ្ឋានត្រូវបន្តពង្រីកឲ្យកាន់តែខ្លាំងក្លា និងល្អថែមទៀតនូវលទ្ធផល និងមេរៀនបទពិសោធន៍ដ៏មានតម្លៃក្នុងរយៈពេល ១០ ឆ្នាំកន្លងមក ព្រមទាំងខិតខំប្រឹងប្រែងបន្ថែមទៀតលើមាគ៌ាផ្លាស់ប្ដូរថ្មី លើកកម្ពស់គុណភាព និងប្រសិទ្ធភាពក្នុងដំណាក់កាលអភិវឌ្ឍថ្មីផងដែរ៕

តាម vovworld.vn