leftcenterrightdel
ប្រតិភូ​ចូល​រួម​មហាសន្និបាត

អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Tran Van Thuan ត្រូវបានអង្គមហាសន្និបាតបោះឆ្នោតជ្រើសរើសធ្វើជាប្រធានសមាគមមិត្តភាពវៀតណាម-កាណាដា នីតិកាលទី ៤ អាណត្តិ ២០២២-២០២៧។

ថ្លែងមតិនៅមហាសន្និបាត ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម លោកស្រី Nguyen Phuong Nga បានចាត់ទុកថា នាពេលខាងមុខ សមាគមត្រូវផ្តោតការយកចិត្តទុកដាក់លើការរក្សា និងអភិវឌ្ឍន៍ទំនាក់ទំនងជាមួយដៃគូដែលមានស្រាប់ បន្តពង្រីក ធ្វើពិពិធកម្មបណ្តាញដៃគូរបស់សមាគមនៅកាណាដា ជំរុញការកសាង និងអភិវឌ្ឍន៍សមាគមនៅតាមមូលដ្ឋាន ការបង្កើតថ្មីនូវខ្លឹមសារ និងរបៀបប្រតិបត្តិការក្រោមបាវចនា "ថាមវន្ត នវានុវត្តន៍ និងមានប្រសិទ្ធភាព"   ព្រមទាំងលើកកម្ពស់តួនាទី និងការចូលរួមរបស់យុវជនក្នុងសកម្មភាពផ្លាស់ប្តូរជាមួយប្រទេសកាណាដា៕

បកប្រែដោយ Thanh Cong