ភាគីទាំងពីរបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការជាក់ស្តែង និងមានប្រសិទ្ធភាពរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរគឺជាផ្នែកមួយដ៏សំខាន់។ ក្នុងស្មារតីនោះ ភាគីទាំងពីរបានឯកភាពដឹកនាំស្ថាប័នពាក់ព័ន្ធអនុវត្តឱ្យបានល្អនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងរដ្ឋសភាប្រជាជនចិនដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០១៥ និងអនុវត្ដជាក់ស្ដែងនូវខ្លឹមសារសហប្រតិបត្តិការដែលបានព្រមព្រៀងគ្នាក្នុងកិច្ចពិភាក្សាតាមប្រព័ន្ធវីដេអូនៅខែមិថុនាឆ្នាំ ២០២១ រវាងប្រធានរដ្ឋសភា​វៀតណាម លោក Vuong Dinh Hue និងសមភាគីចិនលោក Li Zhanshu។

leftcenterrightdel
អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោក Tran Thanh Man ថ្លែងនៅកិច្ចសន្ទនា

លោក Tran Thanh Man បានស្នើភាគីទាំងពីរបន្តពង្រឹងការផ្លាស់ប្តូរការពិភាក្សាយុទ្ធសាស្ត្រ និងពង្រឹងការជឿទុកចិត្តផ្នែកនយោបាយតាមរយៈការផ្លាស់ប្តូរគណៈប្រតិភូ និងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលមានប្រសិទ្ធភាពជាក់ស្ដែង។  លោក Tran Thanh Man បានស្នើរដ្ឋសភាទាំងពីរគួរតែសហការយ៉ាងជិតស្និទ្ធដើម្បីត្រួតពិនិត្យការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវឯកសារច្បាប់ទាំងបីស្តីពីព្រំដែនគោកវៀតណាម-ចិនរបស់ស្ថាប័នពាក់ព័ន្ធ ក្រសួង ផ្នែក និងមូលដ្ឋាននៃប្រទេសទាំងពីរ ដោយចាត់វិធានការសម្របសម្រួលទាន់ពេលវេលា ដោះស្រាយនូវរាល់បញ្ហាដែលកើតឡើង រួមចំណែកកសាងព្រំដែនប្រកបដោយសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព...។

អំពីបញ្ហាសមុទ្រខាងកើត លោក Tran Thanh Man បានអះអាងសារជាថ្មីថា ភាគីទាំងពីរគួរតែបន្តសហការគ្នាដើម្បីរក្សាសន្តិភាព ស្ថិរភាព ការគ្រប់គ្រង និងដោះស្រាយនូវរាល់បញ្ហានៅសមុទ្រឲ្យបានសមស្រប អនុវត្ដយ៉ាងម៉ឺងម៉ាត់នូវការព្រមព្រៀងរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងរដ្ឋទាំងពីរ ជាពិសេស “កិច្ចព្រមព្រៀងអំពីគោលការណ៍ជាមូលដ្ឋានណែនាំការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងសមុទ្ររវាងវៀតណាម និងចិន”; បន្តដោះស្រាយបញ្ហានៅសមុទ្រដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ...

លោក Wang Chen បានអះអាងថា ចិនមានបំណងចង់សហការជាមួយវៀតណាមដើម្បីពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី ពង្រឹងទំនុកចិត្តផ្នែកនយោបាយ ធ្វើឲ្យប្រសើរថែមទៀតនូវកិច្ចសហប្រតិបត្តិការ ផលប្រយោជន៍ទៅវិញទៅមក នាំមកនូវផលប្រយោជន៍ជាច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកអភិវឌ្ឍប្រទេសទាំងពីរឱ្យមានស្ថិរភាព និងវិបុលភាពក្នុងតំបន់និងលើពិភពលោក។

លោក Wang Chen បានអះអាងថា ចិននឹងបន្តជួយវៀតណាមក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺ Covid-19។ លោកបានចែករំលែកយោបល់របស់វៀតណាមក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងការវិនិយោគ និងគោរពការព្រមព្រៀងរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ស្តីពីការរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើត៕

បកប្រែដោយ Pham Diep