ក្នុងលិខិតថ្លែងអំណរគុណជូនចំពោះប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihane ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះការស្វាគមន៍ដោយក្តីគោរពស្រឡាញ់ ពីលោកប្រធានរដ្ឋសភាឡាវ ថ្នាក់ដឹកនាំសំខាន់ៗ និងរដ្ឋសភាឡាវ ជូនចំពោះគណៈប្រតិភូរដ្ឋសភាវៀតណាម។ ភាគីទាំងពីរបានមានការផ្លាស់ប្តូរដោយស្មោះស្ម័គ្រ បើកចំហ និងជឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីរួមចំណែកដល់ទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរវៀតណាម-ឡាវ ឡាវ-វៀតណាមនិយាយរួម និងទំនាក់ទំនងរវាងរដ្ឋសភានៃប្រទេសទាំងពីរនិយាយដោយឡែក ឲ្យកាន់តែរីកចម្រើនថែមទៀត។ លោកប្រធានរដ្ឋសភា Vuong Dinh Hue សម្តែងនូវក្តីជឿជាក់ថា នាពេលខាងមុខ រដ្ឋសភានៃប្រទេសទាំងពីរនឹងបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលទើបនឹងបានចុះហត្ថលេខា រួមចំណែកជាក់ស្តែងក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងពិសេសវៀតណាម-ឡាវ។

leftcenterrightdel
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ជួបសវនាការជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Phankham Viphavanh (រូបថត៖ vnanet.vn)

* គួរបញ្ជាក់ថា នាថ្ងៃទី ១៧ ឧសភា នៅទីក្រុងវៀងច័ន្ទ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានជួបសវនាការជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Phankham Viphavanh។

នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានអះអាងថា រដ្ឋសភាវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការកសាង និងធ្វើឱ្យស្ថាប័ន និងច្បាប់ល្អឥតខ្ចោះ ដើម្បីឆ្លើយតបនឹងតម្រូវការនៃបុព្វហេតុផ្លាស់ថ្មី និងសមាហរណកម្មអន្តរជាតិ ក៏ដូចជាការត្រួតពិនិត្យ ការជំរុញការអនុវត្តកម្មវិធី និងគម្រោងសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរវៀតណាម និងឡាវ។

មេដឹកនាំទាំងពីរបានឯកភាពគ្នាបន្តកិច្ចខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយគំហើញ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទៅជាសសរស្តម្ភពិតប្រាកដក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ស័ក្តិសមនឹងទំនាក់ទំនងពិសេស វៀតណាម-ឡាវ; ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ការវិនិយោគ និងពង្រឹងការតភ្ជាប់រវាងសេដ្ឋកិច្ចទាំងពីរ។ ភាគីទាំងពីរក៏បានអះអាងថាបន្តសម្របសម្រួលជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗផ្សេងទៀតដូចជា ការពារជាតិ សន្តិសុខ ព្រំដែន ការអប់រំ-បណ្តុះបណ្តាល ការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន; ទន្ទឹមនឹងនោះ បន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកយ៉ាងជិតស្និទ្ធនៅវេទិកាពហុភាគី ជាពិសេសអង្គការសហប្រជាជាតិ អាស៊ាន និងយន្តការសហប្រតិបត្តិការអនុតំបន់ ទាំងលំដាប់ថ្នាក់រដ្ឋាភិបាល និងសភា៕

បកប្រែដោយ Huyen Trang