លោកឯកអគ្គរាជទូត Pengiran Haji Sahari bin Pengiran Haji Salleh បានសម្ដែងនូវអំណរគុណចំពោះវៀតណាមដោយជួយឧបត្ថម្ភវ៉ាក់សាំងការពារជំងឺ Covid-19 ជូនប្រ៊ុយណេ។ លោកឯកអគ្គរាជទូតក៏បានវាយតម្លៃខ្ពស់ចំពោះវៀតណាមដោយបានចែករំលែកបទពិសោធន៍ក្នុងការរៀបចំសកម្មភាពនៃអាស៊ាន ក្នុងរយៈពេលប្រ៊ុយណេដើរតួនាទីជាប្រធានអាស៊ាន។ ការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០១៩ និងការរំលឹកខួបលើកទី៣០ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនៅឆ្នាំ២០២២ គឺជាការបញ្ជាក់ជាថ្មីម្ដងទៀតថា កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងប្រ៊ុយណេកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ។

leftcenterrightdel
លោកប្រធានរដ្ឋ Nguyen Xuan Phuc ទទួលជួបលោកឯកអគ្គរាជទូតប្រ៊ុយណេ Pengiran Haji Sahari bin Pengiran Haji Salleh (រូបថត៖ vnanet.vn)

ដើម្បីជម្រុញថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ លោកប្រធានរដ្ឋបានស្នើឲ្យភាគីទាំងពីរខិតខំប្រឹងប្រែងជម្រុញឲ្យទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ៥០០ លានដុល្លារអាមេរិក នៅឆ្នាំ២០២៥ បង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់សហគ្រាសវៀតណាមនៅប្រ៊ុយណេ បង្កើនចំនួនអាហារូបករណ៍របស់រដ្ឋាភិបាលប្រ៊ុយណេសម្រាប់និស្សិតវៀតណាម។

ចំពោះបញ្ហាសមុទ្រខាងកើត លោកប្រធានរដ្ឋ Nguyen Xuan Phuc ស្នើឲ្យភាគីទាំងពីរគប្បីសហការយ៉ាងជិតស្និទ្ធថែមទៀត រួមជាមួយអាស៊ានរក្សាសាមគ្គីភាព និងទស្សនៈរួម ធានាសន្តិភាព សន្តិសុខ ស្ថិរភាពនៅសមុទ្រខាងកើត អនុវត្តសេចក្តីប្រកាសស្តីពីប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC)  ចរចាស្ដីពីការកសាងក្រមប្រតិបត្ដិនៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព និងជាក់ស្ដែង ស្របតាមច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២៕

បកប្រែដោយ Thanh Cong