leftcenterrightdel
ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Phan Van Mai  (រូបថត៖ sggp.org.vn)

ក្នុងឱកាសនេះ លោក Phan Van Mai បានឲ្យដឹងថា បន្ទាប់ពីព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ ភាគីទាំងពីរអាចអនុវត្តកម្មវិធីសហប្រតិបត្តិការជាក់លាក់នាពេលឆាប់ៗនេះ។ ទីក្រុងហូជីមិញនឹងបង្កើតលក្ខខណ្ឌដើម្បីអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការរវាងភាគីទាំងពីរជាប្រចាំ។ ថ្នាក់ដឹកនាំទីក្រុងហូជីមិញស្វាគមន៍គណៈប្រតិភូថ្នាក់ដឹកនាំ និងសហគ្រាស​​​ នៃ​រដ្ឋវិចតូរីយ៉ា មកបំពេញទស្សនកិច្ចការងារនៅទីក្រុងហូជីមិញ ដើម្បីស្វែងយល់កាលានុវត្តភាពសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិមិត្ត ការបំប្លែងឌីជីថល ស្វ័យប្រវត្តិ ឧស្សាហកម្មបច្ចេកវិជ្ជាខ្ពស់ រួមចំណែកជំរុញការបំប្លែងឌីជីថល កសាងទីក្រុងហូជីមិញឱ្យក្លាយជាទីក្រុងឆ្លាតក្នុងពេលឆាប់ៗនេះ។

អភិបាលរដ្ឋវិចតូរីយ៉ា លោក Daniel Andrews បានឲ្យដឹងថា រដ្ឋវិចតូរីយ៉ា ដែលមានសាកលវិទ្យាល័យល្បីៗជាច្រើន។ ទន្ទឹមនឹងនោះ ទីក្រុងហូជីមិញក៏ជាមជ្ឈមណ្ឌលសេដ្ឋកិច្ចនិងហិរញ្ញវត្ថុធំៗរបស់វៀតណាមដែលជាកន្លែងប្រមូលផ្តុំសាកលវិទ្យាល័យធំៗជាច្រើន ជាទីក្រុងអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាម។ ដូច្នេះការចុះហត្ថលេខារវាងតំបន់មូលដ្ឋានទាំងពីរគឺជាឱកាសល្អដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនាពេលខាងមុខ៕

បកប្រែដោយ Pham Diep