leftcenterrightdel
លោក Nguyen Xuan Thang (ខាងស្តាំ) ថ្លែងក្នុងកិច្ចសន្ទនា (រូបថត៖ vnanet.vn)

យោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅអាល្លឺម៉ង់ បានឲ្យដឹងថា នៅក្នុងកិច្ចសន្ទនានេះ ភាគីទាំងពីរបានពិភាក្សា​លើ៖ “កំណើនបៃតង” “ថាមពលកកើតឡើងវិញនៅវៀតណាម និងអាល្លឺម៉ង់” និង “កសិកម្មបៃតង”។ ប្រតិភូនៃភាគីទាំងពីរបានពិភាក្សាយ៉ាងស៊ីជម្រៅអំពីបញ្ហាទ្រឹស្តីនិងតថភាពជាក់ស្តែងរបស់បក្សទាំងពីរនិងរដ្ឋទាំងពីរ ជាពិសេសយុទ្ធសាស្ត្របំប្លែងថាមពលកកើតឡើងវិញរបស់វៀតណាមដើម្បីធានាសន្តិសុខថាមពលជាតិ អនុវត្តការសន្យាអន្តរជាតិជាបណ្តើរៗ។ ; អភិវឌ្ឍន៍វិស័យកសិកម្មបៃតងរបស់វៀតណាមក្នុងបរិបទដែលរងឥទ្ធិពលដោយបដិវត្តន៍ឧស្សាហកម្មលើកទី៤; គំរូនៃកំណើនបៃតង និងបន្សាំនឹងការប្រែប្រួលអាកាសធាតុក្នុងតំបន់មូលដ្ឋានមួយចំនួននៃប្រទេសវៀតណាម។ ការតំរង់ទិសឆ្ពោះទៅរកសេដ្ឋកិច្ចទីផ្សារ ជំហានអភិវឌ្ឍន៍ គុណសម្បត្តិនិងបញ្ហាប្រឈមក្នុងការបំប្លែងថាមពល អភិវឌ្ឍវិស័យកសិកម្មបៃតងនៅប្រទេសអាល្លឺម៉ង់។ ផលប៉ះពាល់នៃការបំប្លែងថាមពលចំពោះពលករ និងវិធានការជួយគាំទ្រពីសហជីព។

ក្នុងក្របខ័ណ្ឌនៃកិច្ចសន្ទនា គណៈប្រតិភូវៀតណាមបានជួបសវនាការជាមួយលោក Lars Klingbeil សហប្រធាន SPD ។

ក្នុងកិច្ចសន្ទនានេះ លោកប្រធាន SPD បានបញ្ជាក់ថា  កិច្ចសន្ទនានយោបាយលើកទី៧គឺជាព្រឹត្តិការណ៍ដ៏សំខាន់ រួមចំណែកលើកកម្ពស់ទំនាក់ទំនងដ៏ល្អប្រសើររវាងបក្សទាំងពីរ; ព្រមទាំងមានបំណងចង់ឲ្យពង្រឹងទំនាក់ទំនងបន្ថែមទៀតក្នុងបរិបទដែលពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាជាច្រើនដែលប្រទេសមួយចំនួនមិនអាចដោះស្រាយបានក្នុងវិស័យសេដ្ឋកិច្ច នយោបាយ ការការពារបរិស្ថាន ថាមពលនិងការងារ......។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចសន្ទនារវាងបក្សកុម្មុយនិស្តវៀតណាម និងគណបក្សប្រជាធិបតេយ្យសង្គមអាល្លឺម៉ង់ (រូបថត៖ vnanet.vn)

លោកប្រធានគណៈប្រតិភូវៀតណាមបានអះអាងថា វៀតណាមវាយតម្លៃខ្ពស់ចំពោះតួនាទីនៃអាល្លឺម៉ង់ក្នុងតំបន់និងពិភពលោក ហើយនិងមានបំណងចង់បន្តពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដោយឈរលើមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការក្នុងដំណើរការបំប្លែងថាមពល កំណើនបៃតង កសិកម្មបៃតង ប្រកាន់យកប្រជាជនជាមជ្ឈភាព   រួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍តំបន់ និងពិភពលោក។

ក្នុងប៉ុន្មានថ្ងៃបន្ដបន្ទាប់ គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមនឹងបន្តជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំស្ថាប័ននានានៃរដ្ឋាភិបាល និងរដ្ឋសភា និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាល្លឺម៉ង់និងវិទ្យាស្ថាន Friedrich Ebert (FES) ៕

បកប្រែដោយ Pham Diep