អមដំណើរ លោកស្រីប្រធានាធិបតី Katerina Sakellaropoulou មានអនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Andreas Katsaniotis; ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសក្រិកប្រចាំនៅវៀតណាម លោក Georgios Stylianopoulos; ឯកអគ្គរដ្ឋទូត Athanasios Ioannou ប្រធាននាយកដ្ឋានអាស៊ី និងមហាសមុទ្រ នៃក្រសួងការបរទេសក្រិក រួម​ទាំង​មន្រ្តីសំខាន់ៗមួយចំនួនទៀត។។

leftcenterrightdel
លោកស្រីប្រធានាធិបតី Katerina Sakellaropoulou

លោកស្រីប្រធានាធិបតី Katerina Sakellaropoulou កើតនៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ១៩៥៦ នៅក្រុង Thessaloniki ប្រទេសក្រិក។ លោកស្រីបានបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកច្បាប់ពីសាកលវិទ្យាល័យអាថែន។ កាលពីឆ្នាំ ១៩៨២ ដល់ឆ្នាំ ២០០០ លោកស្រី Katerina Sakellaropoulou គឺជាជំនួយការចៅក្រមនៅតុលាការរដ្ឋបាលកំពូលនៃប្រទេសក្រិក។ នៅចន្លោះឆ្នាំ ១៩៩៨ ដល់ ២០០០ លោកស្រីគឺជាសមាជិកនៃតុលាការរដ្ឋបាលកំពូលនៃប្រទេសក្រិក។ ពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០១៥ លោកស្រីគឺជាទីប្រឹក្សារដ្ឋតុលាការរដ្ឋបាលកំពូលនៃប្រទេសក្រិក។ លោកស្រីបានកាន់តំណែងជាអនុប្រធានតុលាការរដ្ឋបាលកំពូលនៃប្រទេសក្រិកពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៨ និងជាប្រធានតុលាការរដ្ឋបាលកំពូលនៃប្រទេសក្រិកពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២០។ ក្នុងឆ្នាំ ២០២០ លោកស្រី ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានាធីបតីក្រិក ដោយទទួលបានសម្លេងគាំទ្រ ២៦១/ក្នុងចំណោមសំឡេងទាំង ៣០០ សម្លេង៕

បកប្រែដោយ Duy Hoan