នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសលោក Antony Blinken លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា អាមេរិកគឺជាដៃគូសំខាន់មួយក្នុងចំណោមដៃគូសំខាន់របស់វៀតណាម។ លោកបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលវិជ្ជមានក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរនាពេលកន្លងមក ដោយមានការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់លើគ្រប់វិស័យ ហើយទំហំពាណិជ្ជកម្មកើនឡើងយ៉ាងឆាប់រហ័ស ដែលសម្រេចបានជិត ១១២ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២១ ទោះបីជាមានការលំបាកជាច្រើន ដោយជំងឺរាតត្បាត Covid-19 ក្តី។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken

លោករដ្ឋមន្ត្រីការបរទេស Antony Blinken បានសម្តែងនូវការឯកភាពជាមួយនឹងការវាយតម្លៃរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ដោយសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកបានចាត់ទុកបញ្ហាជំនះផលវិបាកនៃសង្គ្រាមជាអាទិភាពមួយក្នុងចំណោមអាទិភាពរបស់ខ្លួនក្នុងទំនាក់ទំនងជាមួយវៀតណាម។ លោករដ្ឋមន្ត្រីការបរទេសអាមេរិកមានបំណងថា វៀតណាមនឹងបន្តចូលរួមយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិដើម្បីគ្រប់គ្រងជំងឺរាតត្បាត។ លោកអបអរចំពោះសាទរការសន្យារបស់វៀតណាមនៅកិច្ចប្រជុំលើកទី២៦ នៃភាគីនានាចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26) ហើយអះអាងថា សហរដ្ឋអាមេរិកនឹងជួយគាំទ្រវៀតណាមក្នុងការអនុវត្តការសន្យានេះ។

*ក្នុងជំនួបជាមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យសហរដ្ឋអាមេរិកបន្តយកចិត្តទុកដាក់ និងជួយគាំទ្រវៀតណាមក្នុងការជំនះផលវិបាកនៃសង្គ្រាម កសាងសេដ្ឋកិច្ចឯករាជ្យ សមាហរណកម្មអន្តរជាតិប្រកបដោយប្រសិទ្ធភាព និងការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ល។

រីឯខ្លួនវិញ លោកទីប្រឹក្សាសន្តិសុខជាតិអាមេរិក បានសង្កត់ធ្ងន់ថា អាមេរិកយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយវៀតណាម និងវាយតំលៃខ្ពស់ចំពោះសមត្ថភាពរបស់វៀតណាមក្នុងការដោះស្រាយបញ្ហាប្រឈមនានា។ លោក Jake Sullivan បានសន្យាថា នឹងបន្តជួយវៀតណាមក្នុងការដោះស្រាយបញ្ហាប្រឈម ដូចជាការរាតត្បាតនៃជំងឺ Covid-19 ការប្រែប្រួលអាកាសធាតុ ការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់។ល៕

បកប្រែដោយ Thuy Anh