លោក Nguyen Xuan Thang បានជម្រាមជូនអំពីស្ថានភាពរបស់វៀតណាម សមិទ្ធិផលសំខាន់ៗក្នុងការអនុវត្តសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតលើកទី១៣ ស្តីពីការកសាង ការការពារ និងអភិវឌ្ឍន៍ប្រទេសជាតិ ការធានាសុខុមាលភាពសង្គម ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 និងការស្តារសេដ្ឋកិច្ចឡើងវិញ។ លោក Nguyen Xuan Thang ក៏បានលើកឡើងនូវវិធានការមួយចំនួនដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ នាពេលខាងមុខ ដូចជា៖ លើកកម្ពស់ប្រសិទ្ធភាពនូវសកម្មភាពរបស់គណៈកម្មាធិការអន្តររដ្ឋាភិបាល បង្កើនការផ្លាស់ប្តូរការស្រាវជ្រាវ ការចែករំលែកចំណេះដឹង ការបណ្តុះបណ្តាលកម្មាភិបាលយុទ្ធសាស្រ្ត ការផ្លាស់ប្តូរប្រកបដោយច្នៃប្រឌិត ការផ្ទេរប្តូរឌីជីថល។ល។

leftcenterrightdel
លោក Nguyen Xuan Thang ទទួលជួបលោក Michael Mickey Levy ប្រធានសភាអ៊ីស្រាអែល (រូបថត៖ vnanet.vn)

ថ្នាក់ដឹកនាំនៃគណបក្សនយោបាយ រដ្ឋាភិបាល និងសភានៃប្រទេសអ៊ីស្រាអែល បានបង្ហាញពីបំណងចង់ពង្រឹងទំនាក់ទំនងទ្វេភាគី បង្កើនជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន កិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ និងកសិកម្ម ទេសចរណ៍ ជាពិសេសជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ជម្រុញទំនាក់ទំនងពាណិជ្ជកម្ម-វិនិយោគរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅថែមទៀត។

ក្នុងឱកាសនេះ លោក Nguyen Xuan Thang និងគណៈប្រតិភូក៏បានជួបធ្វើការងារជាមួយស្ថានទូត និងជួបជាមួយតំណាងអាណិកជនវៀតណាមនៅអ៊ីស្រាអែលផងដែរ៕

បកប្រែដោយ Thuy Anh