នាយករដ្ឋមន្ត្រីទាំងពីរបានសម្តែងនូវក្តីរីករាយចំពោះការអភិវឌ្ឍប្រកបដោយចីរភាពនៃទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងឡាវ។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្ត្រីឡាវ Phankham Viphavanh

នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពបន្តសម្របសម្រួលក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងរវាងបក្សទាំងពីរ និងរដ្ឋាភិបាលទាំងពីរ រក្សាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងជំរុញការអនុវត្តគម្រោងសហប្រតិបត្តិការសំខាន់ៗ សម្របសម្រួលយ៉ាងល្អក្នុងការរៀបចំសកម្មភាពក្នុងក្របខ័ណ្ឌ “ឆ្នាំសាមគ្គីភាព និងមិត្តភាពវៀតណាម - ឡាវ ឡាវ - វៀតណាមឆ្នាំ ២០២២”។

ភាគីទាំងពីរបានឯកភាពបន្តសម្របសម្រួល និងជួយគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់ និងអន្តរជាតិ ជាពិសេសនៅអង្គការសហប្រជាជាតិ អាស៊ាន និងយន្តការសហប្រតិបត្តិការអនុតំបន់ រួមចំណែករក្សាសាមគ្គីភាព ឯកភាព និងតួនាទីមជ្ឈភាពរបស់អាស៊ានក្នុងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន នៅក្នុងតំបន់ និងលើពិភពលោក៕

បកប្រែដោយ Thuy Anh