អមដំណើរគណៈប្រតិភូមាន៖ រដ្ឋមន្ត្រីក្រសួងនគរបាល លោក To Lam; រដ្ឋមន្ត្រី ប្រធានខុទ្ទការល័យរដ្ឋាភិបាល លោក Tran Van Son; រដ្ឋមន្ត្រីក្រសួងការបរទេស លោក Bui Thanh Son;  អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស លោក Pham Hoai Nam; ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមប្រចាំសហរដ្ឋអាមេរិក លោក Nguyen Quoc Dung និងថ្នាក់ដឹកនាំនៃក្រសួងជាច្រើនរូបទៀត។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចេញដំណើរទៅកាន់សហរដ្ឋអាមេរិកដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក និងបំពេញទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ

នៅកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នឹងថ្លែងសុន្ទរកថាដ៏សំខាន់មួយនៅឯកិច្ចប្រជុំថ្នាក់ដឹកនាំ; ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្ត្រីនឹងមានកិច្ចប្រជុំទ្វេភាគីជាច្រើនទៀត។ នៅទីក្រុងញូវយ៉ក លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នឹងជួបពិភាក្សាការងារជាមួយមេដឹកនាំនៃអង្គការសហប្រជាជាតិ។ ក្នុងអំឡុងពេលស្នាក់នៅសហរដ្ឋអាមេរិក លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នឹងទៅទស្សនាគ្រឹះស្ថានសេដ្ឋកិច្ច និងវប្បធម៌នានា ជួបសំណេះសំណាលជាមួយកម្មាភិបាលនៃស្ថានទូតវៀតណាមប្រចាំសហរដ្ឋអាមេរិក សហគមន៍អាណិកជនវៀតណាមនៅសហរដ្ឋអាមេរិក និងជួបជាមួយតំណាងអង្គការអន្តរជាតិ អង្គភាពអាជីវកម្ម អ្នកជំនាញ និងអ្នកប្រាជ្ញនៅសហរដ្ឋអាមេរិក៕

បកប្រែដោយ Thanh Cong