leftcenterrightdel
លោក Tran Thanh Man បានសរសេរក្នុងសៀវភៅកាន់ទុក្ខ

តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋសភា និងប្រជាជនវៀតណាម លោក Tran Thanh Man បានសរសេរក្នុងសៀវភៅកាន់ទុក្ខ និងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោក Ricardo Alarcon de Quesada។ លោក Tran Thanh Man បានចែករំលែកទុក្ខដ៏ក្រៀមក្រំចំពោះមរណភាពរបស់លោក Ricardo Alarcon de Quesada និងចែករំលែកជាមួយបក្ស រដ្ឋ រដ្ឋសភា និងប្រជាជនគុយបាចំពោះការបាត់បង់មេដឹកនាំឈ្លាសវៃ អ្នកនយោបាយ និងអ្នកការទូតដែលសម្បូរបទពិសោធន៍។

បក្ស រដ្ឋនិងប្រជាជនវៀតណាមបានបាត់បង់មិត្តស្និទស្នាលជាទីបំផុត ដែលបានរួមចំណែកជាវិជ្ជមានក្នុងទំនាក់ទំនងសាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរវៀតណាមនិងគុយបា។ តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋសភា និងប្រជាជន​វៀតណាម លោក Tran Thanh Man បានផ្ញើសាររំលែកទុក្ខជូនបក្ស រដ្ឋ រដ្ឋសភា និងប្រជាជនគុយបាបងប្អូន និងក្រុមគ្រួសារលោក Ricardo Alarcon de Quesada។

leftcenterrightdel
លោក Tran Thanh Man និងឯកអគ្គរដ្ឋទូតគុយបាប្រចាំវៀតណាម លោក Orlando Nicolás Hernández Guillén

តាងនាមបក្ស រដ្ឋ និងប្រជាជនគុយបា ឯកអគ្គរដ្ឋទូតគុយបាប្រចាំវៀតណាម លោក Orlando Nicolás Hernández Guillén បានថ្លែងអំណរគុណចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាម និងលោកអនុប្រធានរដ្ឋសភាវៀតណាម Tran Thanh Man ផ្ទាល់ដែលបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះបក្ស រដ្ឋ និងប្រជាជនគុយបា ព្រមទាំងលោកអះអាងថា លោក Ricardo Alarcon de Quesada មិនត្រឹមតែជាមេដឹកនាំបដិវត្តន៍ដ៏ឆ្នើមរបស់គុយបាប៉ុណ្ណោះទេ ថែមទាំងជាបងប្អូននិងមិត្តជិតស្និទ្ធរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាមទៀតផង៕

បកប្រែដោយ Thanh Cong