ថ្លែងក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កម្មវិធីត្រូវមានវិសាលភាពធំទូលាយ និងរយៈពេលវែងគ្រប់គ្រាន់ ដោយឈរលើមូលដ្ឋាននៃការប្រកាន់ខ្ជាប់នូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរយៈពេល ៥ ឆ្នាំ ២០២១-២០២៥ និងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមសម្រាប់ឆ្នាំ ២០២២។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានដឹកនាំកិច្ចប្រជុំ (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានបន្តថាការវាយតម្លៃ និងការព្យាករណ៍ស្ថានភាពគឺជាក់លាក់និងជាក់ស្តែង។ កម្មវិធីងើបឡើងវិញ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមត្រូវផ្តោតសំខាន់លើបញ្ហាមួយចំនួនរួមមាន៖ ដំណោះស្រាយអំពីសុខាភិបាល; បញ្ហាសុខុមាលភាពសង្គម; កម្មវិធីជួយគាំទ្រសហគ្រាស និងសហករណ៍; កម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ; ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច តុល្យភាពការផ្គត់ផ្គង់-តម្រូវការ ការគ្រប់គ្រងហានិភ័យ; ការពង្រឹងសមត្ថភាពអភិបាលកិច្ចជាតិ។ល។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យស្ថាប័នទទួលបន្ទុកស្រូបយកមតិរបស់ស្ថាប័នពាក់ព័ន្ធ ដើម្បីឲ្យកម្មវិធីសម្រាប់ការងើបឡើងវិញ និងអភិវឌ្ឍន៍សេដ្ឋកិច្ចធានាប្រសិទ្ធភាព និងលក្ខណៈដែលអាចសម្រេចបាន៕

បកប្រែដោយ Huyen Trang