នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់លោកឯកអគ្គរដ្ឋទូតក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ រួមទាំងវិស័យពាណិជ្ជកម្ម និងវិនិយោគ ក្នុងអំឡុងពេលលោក​បំពេញបេសកកម្មការទូតនៅវៀតណាម។

leftcenterrightdel
លោកប្រធានរដ្ឋ Nguyen Xuan Phuc ទទួលជួបឯកអគ្គរដ្ឋទូតអាល់ហ្សេរី លោក Mohamed Berrah (រូបថត៖ vnanet.vn)

នៅឆ្នាំ២០២២ វៀតណាម និងអាល់ហ្សេរី នឹងប្រារព្ធខួប ៦០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត លោកប្រធានរដ្ឋមានបំណងថា ភាគីទាំងពីរនឹងមានសកម្មភាពជាច្រើនដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់នេះ អាស្រ័យហេតុនេះ ជំរុញទំនាក់ទំនងដ៏ល្អប្រពៃរវាងប្រទេសទាំងពីរ។ លោកប្រធានរដ្ឋសង្ឃឹមថា ទោះជាក្នុងតួនាទីណាក៏ដោយ ក៏លោកឯកអគ្គរដ្ឋទូតនឹងខិតខំប្រឹងប្រែងជំរុញទំនាក់ទំនងសហប្រតិបត្តិការ និងជាស្ពានតភ្ជាប់រវាងវៀតណាម និងអាល់ហ្សេរី។

leftcenterrightdel
លោកប្រធានរដ្ឋ Nguyen Xuan Phuc ទទួលជួបឯកអគ្គរដ្ឋទូតអាល់ហ្សេរី លោក Mohamed Berrah (រូបថត៖ vnanet.vn)

លោកឯកអគ្គរដ្ឋទូតអាល់ហ្សេរី Mohamed Berrah បានវាយតំលៃថា វៀតណាមមានការអភិវឌ្ឍយ៉ាងខ្លាំងក្លាលើគ្រប់វិស័យ ហើយការអភិវឌ្ឍរបស់វៀតណាមគឺជាគំរូសម្រាប់អាល់ហ្សេរីរៀនសូត្រ។ ដោយចាត់ទុកថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរមិនទាន់ស័ក្កសមនឹងសក្ដានុពលនោះឡើយ លោកឯកអគ្គរដ្ឋទូតចង់ឲ្យប្រទេសទាំងពីរនឹងបន្តជំរុញការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ចទាំងឡាយ។ ក្នុងនាមជាប្រទេសដ៏ធំមួយនៅទ្វីបអាហ្រ្វិក និងសម្បូរទៅដោយធនធានធម្មជាតិ លោកឯកអគ្គរដ្ឋទូតបានស្នើឲ្យ​វៀតណាមនឹងបញ្ជូនអ្នកជំនាញខាងថាមពល និងផលិតផលកសិកម្មទៅកាន់ប្រទេសអាល់ហ្សេរី ដើម្បីជួយគាំទ្រ និងសហប្រតិបត្តិការ៕

បកប្រែដោយ Duy Hoan