លោកនាយករដ្ឋមន្រ្តីបានឲ្យដឹងថា បន្ទាប់ពីជាង ៥ ខែចាប់តាំងពីការផ្ទុះឡើង​នូវ​រលកទី ៤ នៃជំងឺរាតត្បាត Covid-19 ដល់សព្វថ្ងៃនេះ ជំងឺរាតត្បាតនៅទូទាំងប្រទេសត្រូវបានគ្រប់គ្រង។ បច្ចុប្បន្ន ខេត្តនិងទីក្រុងជាច្រើនបានទៅរកការបន្សាំខ្លួនប្រកបដោយសុវត្ថិភាព ភាព បត់បែន និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៃជំងឺ Covid-19។

leftcenterrightdel
លោក Pham Minh Chinh អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ (រូបថត៖ vnanet.vn)

លោក Pham Minh Chinh បានវាយតម្លៃខ្ពស់ចំពោះការបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់ថ្នាក់ ការចូលរួមរបស់ប្រព័ន្ធនយោបាយទាំងមូល រណសិរ្សមាតុភូមិ និងអង្គការមហាជន ការចែករំលែកនិងជ្រោមជ្រែងពីប្រជាជន សហគ្រាស ជាពិសេសគឺកម្លាំងជួរមុខក្នុងការផ្ទុះឡើង​នូវ​រលកទី ៤ នៃជំងឺរាតត្បាត Covid-19 នៅពេលកន្លងមកនេះ។

ចំពោះភារកិច្ចនៅពេលខាងមុខ លោក Pham Minh Chinh ស្នើឲ្យក្រសួង ស្ថាប័ន និងមូលដ្ឋាន បន្តធ្វើឲ្យបានល្អនូវការព្យាករណ៍ តាមដានព័ត៌មានពីស្ថានភាពនិងការវិវឌ្ឍនៃជំងឺរាតត្បាត កសាងកម្មវិធីស្ដីពីការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត កម្មវិធីស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ច សង្គម ដើម្បីបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវភារកិច្ចទាំងពីរ ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតផង និងស្ដារ អភិវឌ្ឍសេដ្ឋកិច្ច សង្គមផង។ ក្រសួង ស្ថាប័ន និងមូលដ្ឋានបន្តធានាសុខុមាលភាពសង្គម ចាត់វិធានការ បើកសាលារៀនឡើងវិញនៅកន្លែងដែលមានសុវត្ថិភាព មានដំណោះស្រាយថែទាំក្មេងកំព្រាដោយសារជំងឺ Covid-19 អនុវត្តយុទ្ធសាស្ត្រវ៉ាក់សាំង បន្តពង្រឹងមណ្ឌលសុខភាពដើម្បីការព្យាបាលទាន់ពេលវេលា និងប្រសិទ្ធភាពសម្រាប់ករណីឆ្លងជំងឺ Covid-19 ថ្មី៕

បកប្រែដោយ Thuy Anh