ក្នុងជំនួប លោក Phan Dinh Trac បានសង្កត់ធ្ងន់ថា វៀតណាមនឹងបន្តរួមចំណែកយ៉ាងសកម្មចំពោះកិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង ហើយសម្តែងបំណងចង់​ឲ្យ​ស៊ូដង់ខាងត្បូងបន្តបង្កើតលក្ខខណ្ឌអំណោយផលដល់​ប្រតិបត្តិការ និងធានាសន្តិសុខ និងសុវត្ថិភាពសម្រាប់យោធិនវៀតណាមដែលចូលរួមក្នុងកងកម្លាំងរក្សាសន្តិភាពនៅស៊ូដង់ខាងត្បូង។ លោក Phan Dinh Trac បានបញ្ជាក់អំពីគោលនយោបាយការបរទេសប្រកបដោយឯករាជ្យភាព ស្វ័យភាព ពហុភាគីនិយម ការធ្វើពិពិធកម្មរបស់វៀតណាម។

leftcenterrightdel
វេជ្ជបណ្ឌិតស្ត្រី នៃកង​ពេទ្យកម្រិត​២ លេខ១ ចេញ​ដំណើរទៅស៊ូដង់ខាងត្បូងដើម្បីចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (រូប​ថត៖ vnanet.vn)

ចំណែកអនុប្រធានាធិបតីស៊ូដង់ខាងត្បូង លោកស្រី Rebecca Nyandeng De Mabior បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងនាមជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាណត្តិ ២០២០-២០២១ ក្នុងការរួមចំណែកដល់សន្តិភាពរបស់ស៊ូដង់ខាងត្បូង។

លោកស្រី Rebecca Nyandeng De Mabior មានបំណងចង់ពង្រឹង និងពង្រីកទំនាក់ទំនងការទូតជាមួយប្រទេសទាំងអស់ រួមទាំងវៀតណាមផង និងបានបញ្ជាក់ថាស៊ូដង់ខាងត្បូងនឹងរៀនសូត្រពីបទពិសោធន៍អភិវឌ្ឍន៍របស់វៀតណាមលើវិស័យជាច្រើនដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម និងវេជ្ជសាស្ត្រជាដើម៕

បកប្រែដោយ Duy Hoan