ថ្លែងនៅក្នុងជំនួប អនុប្រធានវិទ្យាស្ថានគុយបាមិត្តភាពជាមួយប្រជាជាតិទាំងឡាយ លោកស្រី Noemi Rabaza Fernandez បានបញ្ជាក់ថា សមាជិកទាំងអស់នៃសមាគមមិត្តភាពគុយបា-វៀតណាមមានមោទនភាពយ៉ាងខ្លាំងចំពោះទំនួលខុសត្រូវរបស់ខ្លួនដែលបានរួមចំណែកយ៉ាងធំធេងក្នុងការពូនជ្រំទំនាក់ទំនងមិត្តភាពប្រពៃណីពិសេសរវាងប្រទេសទាំងពីរ។

leftcenterrightdel
លោកប្រធានរដ្ឋ Nguyen Xuan Phuc ទទួលជួបអនុប្រធានទី ១ នៃវិទ្យាស្ថានគុយបាមិត្តភាពជាមួយប្រជាជាតិទាំងឡាយ (ICAP) លោកស្រី Noemi Rabaza Fernandez (រូបថត៖ vnanet.vn)

លោកប្រធានរដ្ឋ Nguyen Xuan Phuc បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែកយ៉ាងសកម្ម និងដ៏មានតម្លៃរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកនៃវិទ្យាស្ថានគុយបាមិត្តភាពជាមួយប្រជាជាតិទាំងឡាយ សមាគមមិត្តភាពគុយបា-វៀតណាម សាលារៀន និងសម្ព័ន្ធយុវជនកុម្មុយនិស្តគុយបា ដែលរួមចំណែកពូនជ្រំទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក។  លោកប្រធានរដ្ឋបានអះអាងថា សកម្មភាពសាមគ្គីភាពរបស់គុយបាចំពោះវៀតណាមគឺជាប្រភពលើកទឹកចិត្តដ៏ធំធេងសម្រាប់ប្រជាជនវៀតណាមទាំងអតីតកាលក៏ដូចជាបច្ចុប្បន្ន។ ផ្ទុយទៅវិញ ប្រជាជនវៀតណាមតែងតែផ្តល់ជូនប្រជាជនគុយបានូវភាពកក់ក្តៅ និងការចែករំលែក ជាពិសេសនៅពេលគុយបាជួបការលំបាកផងដែរ។

leftcenterrightdel
លោកប្រធានរដ្ឋ Nguyen Xuan Phuc ទទួលជួបអនុប្រធានទី ១ នៃវិទ្យាស្ថានគុយបាមិត្តភាពជាមួយប្រជាជាតិទាំងឡាយ (ICAP) លោកស្រី Noemi Rabaza Fernandez និងប្រតិភូទាំងឡាយ (រូបថត៖ vnanet.vn)

លោកប្រធានរដ្ឋសម្តែងនូវក្តីជឿជាក់ថា វិទ្យាស្ថានគុយបាមិត្តភាពជាមួយប្រជាជាតិទាំងឡាយ សមាគមមិត្តភាពគុយបា-វៀតណាម បណ្តាសាលារៀន និងយុវជនជំនាន់ក្រោយរបស់គុយបានឹងសហការយ៉ាងសកម្មក្នុងការអនុវត្តសកម្មភាពផ្សេងៗ រួមទាំងការអប់រំឲ្យយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរអំពីប្រពៃណីនៃទំនាក់ទំនងមិត្តភាពជិតស្និទ្ធរវាងវៀតណាមនិងគុយបា រួមចំណែកពង្រឹងនិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណីពិសេសរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Thanh Cong