leftcenterrightdel
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញថ្លែងមតិនៅឯកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ (រូបថត៖ VOV)

នៅព្រឹកថ្ងៃទី ១៣ ខែកញ្ញា លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ប្រធានគណៈកម្មាធិការជាតិដឹកនាំការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូស្តីពីការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាមួយឃុំសង្កាត់ចំនួន ៣១៧;  ស្រុក ទីរួមស្រុក ទីក្រុងចំនួន ២៦ និងថ្នាក់ដឹកនាំនៃខេត្តទាំងពីរគឺ Tien Giang និង Kien Giang។

នៅចុងបញ្ចប់នៃកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បាននិយាយថា ទោះបីជាខេត្ត Kien Giang និង Tien Giang បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក៏ដោយក៏ស្ថានការណ៍មិនបានដូចការរំពឹងទុកនៅឡើយ។ ដើម្បីគ្រប់គ្រងជំងឺរាតត្បាតក្នុងពេលឆាប់ៗនេះ មូលដ្ឋានត្រូវអនុវត្តន៍តាមការណែនាំឱ្យបានដិតដល់ ជាពិសេសការណែនាំរបស់រដ្ឋាភិបាល នាយករដ្ឋមន្រ្តី និងការណែនាំរបស់ក្រសួងសុខាភិបាលស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ជាពិសេសគោលនយោបាយប្រកាន់យកឃុំ សង្កាត់ ទីរួមស្រុកជាបន្ទាយ; ប្រជាជនគឺជាយុទ្ធជន។ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យតំបន់នានា ខិតខំព្យាយាមគ្រប់គ្រងជំងឺរាតត្បាតឱ្យបានឆាប់ ហើយយ៉ាងយូរបំផុតនៅត្រឹមថ្ងៃទី ៣០ ខែកញ្ញា ត្រូវគ្រប់គ្រងឲ្យបានជំងឺរាតត្បាត៕

តាម vovworld.vn