នេះជាលើកដំបូងដែលក្រសួងការបរទេសរៀបចំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីឯកអគ្គរដ្ឋទូត ប្រធានស្ថាប័នតំណាងវៀតណាមនៅបរទេសចំនួន ៩៦ នាក់ ដើម្បីពិភាក្សាអំពីវិធានការជម្រុញកិច្ចការការទូតសេដ្ឋកិច្ច សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត និងចូលរួមចំណែកអនុវត្តគោលដៅអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៃប្រទេសជាតិ។

leftcenterrightdel
លោក  Bui Thanh Son រដ្ឋមន្រ្តីការបរទេសវៀតណាម (រូបថត៖​ vnanet.vn)

ថ្លែងក្នុងកិច្ចប្រជុំ លោក  Bui Thanh Son រដ្ឋមន្រ្តីការបរទេស សង្កត់ធ្ងន់ថា ចំណុចភ្លឺបំផុតរបស់ការទូតសេដ្ឋកិច្ចនាឆមាសទី១ ឆ្នាំ២០២១ គឺជាការទូតវ៉ាក់សាំង ដែលចូលរួមចំណែកដល់លទ្ធផលរួមរបស់ប្រទេសជាតិក្នុងការទទួលវ៉ាក់សាំងជាង ១៤ លានដូស។ លទ្ធផលនេះមានអត្ថន័យដ៏សំខាន់លើគ្រប់វិស័យ ដូចជា កិច្ចការផ្ទៃក្នុង កិច្ចការបរទេស ការពារជាតិ សន្តិសុខ និងសេដ្ឋកិច្ច សង្គម។ វិស័យការទូតសេដ្ឋកិច្ចក៏បានអនុវត្តដោយព្រមៗគ្នានូវភារកិច្ច ដូចជា ស្រាវជ្រាវ ធ្វើសេនាធិការដល់រដ្ឋាភិបាលស្ដីពីបទពិសោធន៍អំពីការគ្រប់គ្រងជំងឺរាតត្បាត ស្ដារសេដ្ឋកិច្ចឡើងវិញ រក្សាការឆ្លងដែនសម្រាប់អ្នកជំនាញ វិនិយោគិន និងរួមបញ្ចូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងកិច្ចពិភាក្សា និងកិច្ចសន្ទនាជាន់ខ្ពស់តាមទូរស័ព្ទ។ លោក Bui Thanh Son បានចាត់ទុកថា នៅឆមាសទី២ ឆ្នាំ២០២១ ឯកអគ្ករដ្ឋទូត និងប្រធានស្ថាប័នតំណាងវៀតណាមនៅបរទេស គប្បីជម្រុញការទូតវ៉ាក់សាំងតទៅទៀត ហើយផ្តោតទៅលើការធ្វើបច្ចុប្បន្នភាពនិន្នាការថ្មីនៅក្នុងនិងក្រោយជំងឺ Covid-19 ដើម្បីធ្វើសេនាធិការដល់រដ្ឋាភិបាល ក្នុងការអនុវត្តយុទ្ធសាស្រ្ត តំរង់ទិសអភិវឌ្ឍប្រទេសជាតិ បន្តបង្កើនសកម្មភាពតភ្ជាប់តំបន់ និងសហគ្រាសក្នុងបរិបទនៃជំងឺ Covid-19៕

បកប្រែដោយ Thanh Cong