ក្នុងសារលិខិត សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការជ្រើសតាំងនេះបានបង្ហាញពីជំនឿទុកចិត្តរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាមចំពោះការរួមចំណែករបស់លោក Pham Minh Chinh ដើម្បីប្រទេសវៀតណាមមួយមានវិបុលភាព ទំនើប ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្សកុម្មុយនិស្តវៀតណាម។

leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ស្បថចូលកាន់តំណែងជានាយករដ្ឋមន្ដ្រីវៀតណាម (រូបថត៖ dangcongsan.vn)

សម្ដេចតេជោ ហ៊ុន សែន មានបំណងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយលោក Pham Minh Chinh នៅពេលខាងមុខដើម្បីជម្រុញថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងវៀតណាម ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ចូលរួមចំណែកដល់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពក្នុងតំបន់ និងលើពិភពលោក៕

បកប្រែដោយ Thuy Anh