នេះគឺជាដំណើរទស្សនកិច្ចនៅបរទេសលើកទី២ របស់លោកស្រី Kamala Harris ក្នុងនាមជាអនុប្រធានាធិបតីអាមេរិក ហើយជាលើកដំបូងនៅតំបន់មហាសមុទ្រឥណ្ឌា -ប៉ាស៊ីហ្វិក។

leftcenterrightdel
អនុប្រធានាធិបតីអាមេរិក លោកស្រី  Kamala Harris (រូបថត៖ CNN)

លោកស្រី Sanders បានលើកច្បាស់ថា ប្រធានាធិបតីអាមេរិក លោក Joe Biden និងអនុប្រធានាធិបតី លោកស្រី Harris បានផ្ដល់អាទិភាពចម្បងទៅលើការកសាងទំនាក់ទំនងភាពជាដៃគូសកលឡើងវិញ និងថែរក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។ ដំណើរទស្សនកិច្ចនាពេលខាងមុខរបស់អនុប្រធានាធិបតី លោកស្រី  Kamala Harris សំដៅធ្វើឲ្យស៊ីជម្រៅថែមទៀតនូវការសន្យារបស់សហរដ្ឋអាមេរិកនៅតំបន់ អាស៊ីអាគ្នេយ៍។

អនុប្រធានាធិបតីលោកស្រី Harris នឹងជាអនុប្រធានាធិបតីអាមេរិកដើមដំបូង ដែលធ្វើទស្សនកិច្ចនៅវៀតណាមតាំងពីមុនមក។ តាមផែនការ នៅក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី Harris នឹងមានជំនួបជាមួយថ្នាក់ដឹកនាំវៀតណាម និងសិង្ហបុរីដើម្បីពិភាក្សាអំពីសន្តិសុខតំបន់ ជំងឺរាតត្បាតកូវីដ ១៩ និងការប្រែប្រួលអាកាសធាតុផងដែរ៕

តាម vovworld.vn