ស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្រ្តី Lloyd Austin នៅវៀតណាមលើកនេះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានសម្តែងនូវក្តីជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកជំរុញទំនាក់ទំនងការពារជាតិទ្វេភាគី ក៏ដូចជារួមចំណែកជំរុញទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរឲ្យកាន់តែអភិវឌ្ឍជាក់ស្តែង សមស្របនឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរដើម្បីសន្តិភាព វិបុលភាព និងការអភិវឌ្ឍរបស់ប្រទេសនីមួយៗក្នុង​តំបន់ និងនៅលើពិភពលោក។

leftcenterrightdel
នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh ទទួលជួបរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin

ក្នុងឱកាសនេះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានថ្លែងអំណរគុណចំពោះអាមេរិកដែលបានជួយឧបត្ថម្ភវ៉ាក់សាំងការពារ Covid-19 និងសម្ភារៈបរិក្ខារពេទ្យដល់វៀតណាមតាមរយៈយន្តការ COVAX ក៏ដូចជាបណ្តាញទ្វេភាគីនានា។  លោកនាយករដ្ឋមន្ត្រីក៏មានបំណងចង់ឲ្យអាមេរិក បន្តផ្តល់វ៉ាក់សាំងសម្រាប់វៀតណាមឱ្យបានឆាប់ៗ ជាពិសេស ជួយផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងទៅឲ្យ​វៀតណាម។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

រីឯខ្លួនវិញ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានអះអាងថា អាមេរិកតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយវៀតណាម និងគាំទ្រប្រទេសវៀតណាមមួយខ្លាំងមាំមួន ឯករាជ្យ និងវិបុលភាព ព្រមទាំងបន្តកសាងទំនុកចិត្តឆ្ពោះទៅជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យ​ឈាន​​ឡើងកំរិតកំពស់ថ្មីមួយទៀត​។ លោករដ្ឋមន្ត្រី Lloyd Austin ក៏បានវាយតម្លៃខ្ពស់ និងគាំទ្រវៀតណាមក្នុងការដើរតួយ៉ាងសកម្មនៅក្នុងអាស៊ាន និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ លោកបានបញ្ជាក់ថា អាមេរិកនឹងបន្តជួយគាំទ្រវៀតណាមក្នុងការជំនះផលវិបាកដោយសារសង្គ្រាម ពង្រឹងសមត្ថភាពសន្តិសុខនាវាចរណ៍ និងការចូលរួមកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

លោករដ្ឋមន្ត្រី Austin ក៏បានឲ្យដឹងផងដែរថា អាមេរិកនឹងបន្តគាំទ្រវៀតណាមនិងប្រទេសដទៃទៀតអាច​ទទួលបាន​ប្រភពវ៉ាក់សាំងបន្ថែមទៀតនាពេលឆាប់ៗនេះ ដើម្បីទប់ទល់នឹងជំងឺរាតត្បាត Covid-19៕

បកប្រែដោយ Huyen Trang