ថ្លែងនៅក្នុងកិច្ចប្រជុំ លោក Bahtiar Arif ប្រធានលេខាធិការដ្ឋាន ASEANSAI បានបញ្ជាក់ថា កិច្ចប្រជុំកំពូល ASEANSAI លើកទី ៦ ពិភាក្សាអំពីបញ្ហាយុទ្ធសាស្ត្រដែលពាក់ព័ន្ធនឹងការអភិវឌ្ឍរបស់សមាជិកទាំងអស់ ក៏ដូចជាសកម្មភាពរបស់រដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍។

leftcenterrightdel
គណៈប្រតិភូនៃសវនកម្មរដ្ឋវៀតណាម ដឹកនាំដោយលោកស្រី Ha Thi My Dung អគ្គនាយករងសវនកម្មរដ្ឋវៀតណាម បានចូលរួមកិច្ចប្រជុំ

ជំនួសមុខសវនកម្មរដ្ឋវៀតណាម អគ្គនាយករងនៃសវនកម្មរដ្ឋវៀតណាម លោកស្រី Ha Thi My Dung បានអះអាងថា សវនកម្មរដ្ឋវៀតណាមប្តេជ្ញាចិត្តយ៉ាងមុតមាំបន្តខិតខំប្រឹងប្រែងដើម្បីបំពេញនូវទំនួលខុសត្រូវរបស់ខ្លួន ចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពរួមដើម្បីរឹតបន្តឹងទំនាក់ទំនងរវាងសមាជិកទាំងឡាយ ចូលរួមចំណែកក្នុងការអនុវត្តបេសកកម្ម និងគោលដៅរបស់សហគមន៍ ASEANSAI ប្រកបដោយជោគជ័យ។

leftcenterrightdel
ប្រតិភូទាំងឡាយថតរូបទុកជាអនុស្សាវរីយ៍តាមប្រព័ន្ធវីដេអូ

ក្នុងនាមជាប្រធានគណៈកម្មាធិការផែនការយុទ្ធសាស្ត្រ ASEANSAI សវនកម្មរដ្ឋវៀតណាម បានធ្វើជាអធិបតីនៃពិធីបង្ហាញ និងពិភាក្សាអំពីសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ ASEANSAI ដំណាក់កាល ២០២២-២០២៥ និងផែនការប្រតិបត្តិការដំណាក់កាល ២០២២-២០២៣ នៃគណៈកម្មាធិការផែនការយុទ្ធសាស្ត្រ។ តំណាងសវនកម្មរដ្ឋវៀតណាមបានលើកឡើងថា មកទល់បច្ចុប្បន្ននេះ ASEANSAI បានកសាងផែនការយុទ្ធសាស្រ្តចំនួន ៣ សម្រាប់ដំណាក់កាល ២០១២-២០១៣, ២០១៤-២០១៧ និង ២០១៨-២០២១។ អាស្រ័យដោយហេតុនោះ ASEANSAI សម្រេចបានលទ្ធផលល្អជាច្រើន ជាមួយនឹងការអភិវឌ្ឍប្រកបដោយស្ថិរភាពដែលរួមចំណែកពង្រឹងសមត្ថភាពរបស់សមាជិកទាំងអស់ លើកកម្ពស់អភិបាលកិច្ចល្អ និងទំនួលខុសត្រូវគណនេយ្យភាពនៅក្នុងតំបន់ និងកសាងទំនាក់ទំនងសហប្រតិបត្តិការដើម្បីផលប្រយោជន៍ទៅវិញទៅមករវាងភាគីពាក់ព័ន្ធនានា។

សេចក្តីព្រាង ASEANSAI ដំណាក់កាល ២០២២-២០២៥ រួមមានផ្នែកសំខាន់ៗចំនួន ៦៖ សេចក្តីណែនាំអំពី ASEANSAI; សារពីប្រធាន ASEANSAI ប្រធានគណៈកម្មាធិការផែនការយុទ្ធសាស្ត្រ; ចក្ខុវិស័យ បេសកកម្ម តម្លៃសំខាន់ៗ; គោលដៅយុទ្ធសាស្ត្រចំនួន ៤ និងទិសដៅយុទ្ធសាស្ត្រចំនួន ១០; ការអនុវត្ត និងការគ្រប់គ្រងហានិភ័យ៕

បកប្រែដោយ Huyen Trang