អញ្ជើញចូលរួមពិធីឧទ្ទិសវិញ្ញណក្ខ័ន្ធនេះមានវត្តមាន ប្រធានរដ្ឋលោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងប្រធានរដ្ឋសភា លោក Vuong Dinh Hue។

leftcenterrightdel
ថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ រណសិរ្សមាតុភូមិវៀតណាមអញ្ជើញទៅដាក់កម្រងផ្កា អុជធូប ឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធបណ្ដាវីវៈយុទ្ធជនពលី (រូបថត៖ vnanet.vn)

នៅស្តូបអនុស្សាវរីយ៍វីរៈយុទ្ធជនពលីនៅវិថី Bac Son ទីក្រុងហាណូយ ថ្នាក់ដឹកនាំបក្ស និងរដ្ឋបានអញ្ជើញដាក់កម្រងផ្ដា ឧទ្ទិសវិញ្ញណក្ខ័ន្ធបណ្ដាវីរៈយុទ្ធជនពលី ដោយបានសម្ដែងការសោកស្ដាយដ៏ជ្រាលជ្រៅចំពោះវីរៈជនឆ្នើមរបស់ប្រជាជាតិ ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ប្រយុទ្ធយ៉ាងអង់អាចក្លាហាន ដើម្បីបុព្វហេតុតស៊ូ រំដោះប្រជាជាតិ ឯកភាពប្រទេសជាតិ ដើម្បីឯករាជ្យ សេរីភាព របស់មាតុភូមិ ដើម្បីសុភមង្គលរបស់ប្រជាជន។ កម្រងផ្ការបស់គណៈប្រតិភូមានពាក្យថា “ដឹងគុណចំពោះវីរៈយុទ្ធជនជានិច្ច”។

នាថ្ងៃដដែល ថ្នាក់ដឹកនាំបក្ស និងរដ្ឋបានអញ្ជើញទៅដាក់កម្រងផ្ដា និងចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅវិមានតំកល់សព។ កម្រងផ្ការបស់គណៈប្រតិភូមានពាក្យថា “ដឹងគុណលោកប្រធានហូជីមិញដ៏មហិមាជានិច្ច”៕

តាម vovworld.vn