អាស្រ័យហេតុនេះ លោក Pham Minh Chinh នាយករដ្ឋមន្រ្តីអាណត្តិ ២០១៦-២០២១ និងជាសមាជិករដ្ឋសភានីតិកាលទី ១៥ ត្រូវបានរដ្ឋសភានីតិកាលទី ១៥ បោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមអាណត្តិ ២០២១-២០២៦ ។

leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ស្បថចូលកាន់តំណែងជានាយករដ្ឋមន្ដ្រីវៀតណាម

“នៅចំពោះមុខទង់ជាតិដ៏ពិសិដ្ឋ ចំពោះមុខរដ្ឋសភា ជនរួមជាតិនិងអ្នកបោះឆ្នោតនៅទូទាំងប្រទេស ខ្ញុំក្នុងនាមជានាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមសូមស្បថថា ស្មោះត្រង់ចំពោះមាតុភូមិ ចំពោះប្រជាជន និងចំពោះរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ខិតខំប្រឹងប្រែងបំពេញល្អភារកិច្ចដែលបក្ស រដ្ឋ និងប្រជាជនបានប្រគល់ទៅឲ្យ”។

leftcenterrightdel
លោកប្រធានរដ្ឋសភា Vuong Dinh Hue អបអរសាទរលោកនាយករដ្ឋមន្ដ្រី Pham Minh Chinh

លោក Pham Minh Chinh នាយករដ្ឋមន្រ្តីអាណត្តិ ២០២១-២០២៦ កើតនៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ១៩៥៨ នៅឃុំ Hoa Loc ស្រុក Hau Loc ខេត្ត Thanh Hoa។

លោកនាយករដ្ឋមន្ដ្រី Pham Minh Chinh ជាសមាជិកការិយាល័យនយោបាយនីតិកាលទី ១២,១៣; លេខាគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១២; សមាជិកគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១១, ១២, ១៣ ;សមាជិករដ្ឋសភានីតិកាលទី ១៤,១៥ ។

សូមបញ្ជាក់ថា នៅក្នុងសម័យប្រជុំលើកទី ១១ នៃរដ្ឋសភានីតិកាលទី ១៤  (ខែមេសា ឆ្នាំ ២០២១) លោក Pham Minh Chinh ត្រូវបានរដ្ឋសភានីតិកាលទី ១៤ បោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្រ្តីអាណត្តិ ២០១៦-២០២១ ដោយមានសំឡេងគាំទ្រខ្ពស់៕

បកប្រែដោយ Pham Diep