leftcenterrightdel
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue (រូបថត៖ vnanet.vn)

ក្នុងសារអបអរសាទរនេះ លោកប្រធានរដ្ឋសភា Li Zhanshu បានសង្កត់ធ្ងន់ថា នាពេលបច្ចុប្បន្ននេះ ទំនាក់ទំនងចិន - វៀតណាមកំពុងមានការអភិវឌ្ឍប្រកបដោយស្ថិរភាព និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាចិន និងរដ្ឋសភាវៀតណាមកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ។ កាលពីប៉ុន្មានថ្ងៃមុន ប្រធានរដ្ឋសភាទាំងពីរបានពិភាក្សាតាមប្រព័ន្ធវីដេអូអំពីទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ និងបញ្ហាដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។

លោកប្រធានរដ្ឋសភា Li Zhanshu បានបញ្ជាក់ថានឹងត្រៀមខ្លួនជាមួយប្រធានរដ្ឋសភាលោក Vuong Dinh Hue អនុវត្តតាមការយោគយល់គ្នារួមដែលឯកភាពដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរឲ្យឈានដល់កម្រិតថ្មីមួយទៀត រួមចំណែកលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន - វៀតណាម ឲ្យកាន់តែអភិវឌ្ឍឥតឈប់ឈរនៅក្នុងសម័យថ្មី៕

បកប្រែដោយ Thanh Cong