អញ្ជើញចូលរួមកិច្ចប្រជុំមានប្រធាន ADSOM + WG និងតំណាងក្រសួងការពារជាតិនៃបណ្តាប្រទេសអាស៊ាននិងប្រទេសជាដៃគូនានាដូចជា រុស្ស៊ី ចិន អាមេរិក ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី  ញូវហ្សេឡែន និងឥណ្ឌា រួមទាំងតំណាងលេខាធិការដ្ឋានអាស៊ាន។ លោកវរសេនីយ៍ឯក Pham Manh Thang អនុប្រធាននាយកដ្ឋានទំនាក់ទំនងការបរទេសនៃក្រសួងការពារប្រទេសវៀតណាម បានចូលរួមកិច្ចប្រជុំនេះ។

leftcenterrightdel
លោកវរសេនីយ៍ឯក Pham Manh Thang អនុប្រធាននាយកដ្ឋានទំនាក់ទំនងការបរទេសនៃក្រសួងការពារប្រទេសវៀតណាម បានចូលរួមកិច្ចប្រជុំ

នេះគឺជាកិច្ចប្រជុំ ADSOM + WG លើកទី ៣ ដែលរៀបចំឡើងដោយប្រ៊ុយណេក្នុងឆ្នាំជាប្រធានអាស៊ាន ២០២១។ ថ្លែងសុន្ទរកថាបើកកិច្ចប្រជុំ លោក Haji Adi Ihram Bin Dato Paduka Haji Mahmud បានថ្លែងអំណរគុណចំពោះការចូលរួមយ៉ាងសកម្មពីគណៈប្រតិភូនៅក្នុងកិច្ចប្រជុំ ADSOM + WG សំខាន់នេះ។ លោកចាត់ទុកថាប្រការនេះបានបង្ហាញពីការគាំទ្ររបស់ប្រទេសដៃគូចំពោះប្រ៊ុយណេក្នុងនាមជាប្រធានអាស៊ាន ២០២១។

កិច្ចប្រជុំ ADSOM + WG លើកនេះ សំដៅពិនិត្យឡើងវិញនូវការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី ៨ (ADMM +) ក្រោមអធិបតីភាពរបស់ប្រទេសព្រុយណេដែលនឹងធ្វើឡើងតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី  ទី ១៦ ខែមិថុនា ខាងមុខនេះ ។ យោងតាមរបៀបវារៈ ADSOM + WG បានផ្តោតលើការពិភាក្សា និងឯកភាពលើរបៀបវារៈក៏ដូចជាសេចក្តីព្រាងនៃសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី ៨ នាពេលខាងមុខ ៕

បកប្រែដោយ Thanh Cong