leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ថ្លែងក្នុងជំនួបធ្វើការ។ (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានសង្កត់ធ្ងន់ថា ជម្ងឺរាតត្បាតកូវីដ ១៩ មានការវិវឌ្ឍកាន់តែស្មុគស្មាញដែលទាមទារឲ្យយើងត្រូវមានដំណោះស្រាយប្រយុទ្ធប្រឆាំងតាមទិសស្លោក “គោលការណ៍ ៥ ប្រការ (ពាក់ម៉ាស់ កំចាត់មេរោគ រក្សាគម្លាត មិនប្រមូលផ្តុំគ្នា និងរាយការណ៍សុខភាព) + វ៉ាក់សាំង” ហើយ​អនុវត្តបច្ចេកវិទ្យាយ៉ាងទូលំទូលាយដើម្បីធានាគោលដៅ ២ គឺប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតផង និងអភិវឌ្ឍសេដ្ឋកិច្ចផង។ ក្នុងនោះវ៉ាក់សាំងគឺជាដំណោះស្រាយយូរអង្វែង មាន​លក្ខណៈជា​យុទ្ធសាស្ត្រដើម្បីរួចផុតពីជម្ងឺរាតត្បាត។ នាពេលកន្លងមក រដ្ឋាភិបាល ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានាបានខិតខំប្រឹងប្រែងតាមរយៈទម្រង់ជាច្រើនដើម្បីអាចទិញបានវ៉ាក់សាំងយ៉ាងឆាប់បំផុត និងមានចំនួនច្រើនសម្រាប់ចាក់ជូនប្រជាជន។ ប៉ុន្តែការបញ្ជាទិញវ៉ាក់សាំងមិនងាយស្រួលឡើយ ជាពិសេសក្នុងបរិបទដែលជម្ងឺរាតត្បាតបានឆ្លងរីករាលដាលយ៉ាងខ្លាំងលើទូទាំងពិភពលោក ហើយសមត្ថភាពផលិតវ៉ាក់សាំងនៅមានកំហិត។

leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ផ្លាស់ប្តូរ​ជា​មួយ​បណ្តា​អង្គភាពស្រាវជ្រាវនិងផលិតវ៉ាក់សាំង Covid-19 នៅក្នុងប្រទេស (រូប​ថត៖ vnanet.vn)

នៅជំនួបធ្វើការនេះ តំណាងក្រសួងសុខាភិបាលបានជម្រាបជូនលោកនាយករដ្ឋមន្រ្តីអំពីលទ្ធផលមួយចំនួនក្នុងការស្រាវជ្រាវ និងអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យាលើការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ ១៩ នាពេលកន្លងមក។ ក្នុងនោះ មានការស្រាវជ្រាវអភិវឌ្ឍឧបករណ៍ kit ធ្វើរោគវិនិច្ឆ័យ និង kit អង្គបដិប្រាណ ដែលធ្វើឲ្យវៀតណាមក្លាយទៅជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ៥ ដែលអភិវឌ្ឍដោយជោគជ័យនូវប្រភេទ kit នេះ។ ក្រៅពីនោះ ក្រសួងសុខាភិបាលក៏បានស្រាវជ្រាវផលិតម៉ាស៊ីនជំនួយផ្លូវដង្ហើម រូបមន្ត និងវិធីសាស្ត្រព្យាបាលថ្មី រួមទាំងការ​ផ្ដល់វិញ្ញាបនប័ត្រវ៉ាក់សាំង និងអភិវឌ្ឍវ៉ាក់សាំងកូវីដ ១៩ ក្នុងប្រទេសផងដែរ។

ក្រសួងសុខាភិបាលក៏បានស្នើរដ្ឋាភិបាលអនុញ្ញាតឱ្យសាងសង់មជ្ឈមណ្ឌលផ្ទេរបច្ចេកវិទ្យាសម្រាប់ការផលិតវ៉ាក់សាំងកូវីដ១៩ និង​ផលិតផលជីវសាស្ត្រ រួមទាំងវិនិយោគក្នុងការសាងសង់ និងការអភិវឌ្ឍមជ្ឈមណ្ឌលផ្ទេរបច្ចេកវិទ្យាស្រាវជ្រាវ និង​ផលិតវ៉ាក់សាំងសម្រាប់មនុស្ស និងរោងចក្រផលិតវ៉ាក់សាំងដែលបំពេញស្តង់ដារអន្តរជាតិ៕

បកប្រែដោយ Duy Hoan