ថ្លែងក្នុងពិធីប្រគល់  លោក To Anh Dung អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម បានសង្កត់ធ្ងន់ថា វៀតណាមនឹងរួមដំណើរជាមួយប្រទេសឡាវក្នុងការទប់ទល់នឹងជំងឺ Covid-19។ លោកបញ្ជាក់ថា វៀតណាមជឿជាក់ថា ក្រោមការដឹកនាំរបស់បក្ស រដ្ឋ រួមជាមួយការប្ដេជ្ញាចិត្តពីស្ថាប័នមានសមត្ថកិច្ច ប្រជាជនឡាវនឹងគ្រប់គ្រងយ៉ាងឆាប់ៗនូវជំងឺ Covid-19 ស្ដារសេដ្ឋកិច្ច សង្គមឡើងវិញ ហើយបន្តអភិវឌ្ឍប្រកបដោយចីរភាព។

leftcenterrightdel
លោក To Anh Dung ជូនអំណោយជានិមិត្តរូប​ដល់ លោក Kikeo Khaykhamphithoune ឧបនាយករដ្ឋមន្រ្តីឡាវ (រូបថត៖ nhandan.com.vn)

ក្នុងបរិបទនៃស្ថានភាពស្មុគស្មាញនៃការរីករាលដាលនៃជំងឺ Covid-19 នៅប្រទេសឡាវ ដោយមានមនោសញ្ចេតនាដ៏ជិតស្និទ្ធ និងស្មោះត្រង់ រវាងប្រទេសទាំងពីរ បក្ស រដ្ឋ និងប្រជាជនវៀតណាមបានប្រគល់ ៥០០,០០០ ដុល្លារអាមេរិក ជូនបក្ស រដ្ឋ និងប្រជាជនឡាវ ហើយរៀបចំជើងហោះហើបញ្ជូនសម្ភារៈបរិក្ខារពេទ្យដើម្បីជួយប្រទេសឡាវទប់ទល់នឹងជំងឺ Covid-19 ។ ជើងហោះហើរនេះក៏បានបញ្ជូនអ្នកជំនាញទៅជួយប្រទេសឡាវក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ចំនួន ៣៥ នាក់។ ក្នុងឱកាសនេះ គណៈទាក់ទងបរទេសមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម គណៈកម្មាធិការសហប្រតិបត្តិការវៀតណាម-ឡាវ និងខុទ្ទការល័យរដ្ឋាភិបាលវៀតណាម ក៏បានជូនដៃគូឡាវនូវ ម៉ាស់ ៥៧០,០០០ សន្លឹក ផងដែរ៕

បកប្រែដោយ Thuy Anh