ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូត Ha Kim Ngoc បានចូលជួបសំដែងការគួរសមជាមួយរដ្ឋមន្ត្រីការពារជាតិលោក Loyd Austin, ប្រធានសេនាធិការកងទ័ពចម្រុះលោក Mark Milley និងជួបពិភាក្សាការងារជាមួយលោកឧត្តមនាវីឯក Philip Davidson អតីតមេបញ្ជាការ INDOPACOM និងលោកឧត្តមនាវីឯក John Aquilino មេបញ្ជាការ INDOPACOM ។

leftcenterrightdel
លោកឧត្តមនាវីឯក John Aquilino មេបញ្ជាការ INDOPACOM (ខាងឆ្វេង) និងលោកឧត្តមនាវីឯក Philip Davidson អតីតមេបញ្ជាការ INDOPACOM នៅពិធី (រូបថត៖ USINDOPACOM) 

នៅក្នុងជំនួបទាំងនេះ ភាគីទាំងពីរបានសំដែងក្ដីសប្បាយរីករាយដោយឃើញថា ២៥ ឆ្នាំបន្ទាប់ពីវៀតណាម - អាមេរិកមានប្រក្រតីភាពឡើងវិញនូវទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយបានមានការរីកចម្រើនយ៉ាងខ្លាំងក្លាលើវិស័យជាច្រើន រួមមានកិច្ចសហប្រតិបត្តិការការពារជាតិនិងសន្តិសុខ ដែលរួមចំណែកជាវិជ្ជមានដល់ការថែរក្សាសន្តិភាព សន្តិសុខ ស្ថិរភាពនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់។

លោកឯកអគ្គរដ្ឋទូត Ha Kim Ngoc បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងនិងលទ្ធផលនៃកិច្ចសហប្រតិបត្តិការរបស់ភាគីទាំងពីរក្នុងការដោះស្រាយផលវិបាកនៃសង្គ្រាម ការកម្ចាត់សារធាតុ Dioxin និងការបោសសម្អាតគ្រាប់បែកនិងគ្រាប់មីន ក៏ដូចជាការជួយជនរងគ្រោះដោយសារសង្គ្រាមផងដែរ។

ភាគីសហរដ្ឋអាមេរិកបានថ្លែងអំណរគុណដល់រដ្ឋាភិបាលនិងប្រជាជនវៀតណាមក្នុងការជួយស្វែងរកយោធិនសហរដ្ឋអាមេរិកដែលបាត់ខ្លួនកាលពីសម័យសង្គ្រាមនៅវៀតណាម ហើយសំដែងការពេញចិត្ដចំពោះកិច្ចសហប្រតិបត្ដិការជាមួយវៀតណាមក្នុងការលើកកម្ពស់លទ្ធភាពសង្គ្រោះមហន្ដរាយធម្មជាតិ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ...។

ចំពោះបញ្ហាក្នុងតំបន់និងអន្តរជាតិ ភាគីអាមេរិកបានអបអរសាទរចំពោះប្រទេសវៀតណាមដែលសម្រេចបានជោគជ័យក្នុងការដើរតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២០ ដោយបន្តបញ្ជាក់ពីតួនាទីមជ្ឈភាពរបស់អាស៊ាននិងពង្រឹងសាមគ្គីភាពអាស៊ានក៏ដូចជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន - សហរដ្ឋអាមេរិក។

លោកឯកអគ្គរដ្ឋទូត Ha Kim Ngoc បានថ្លែងអំណរគុណដល់ភាគីសហរដ្ឋអាមេរិកដែលបានសហការនិងជួយគាំទ្រវៀតណាមក្នុងការចូលរួមកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ៕

បកប្រែដោយ Pham Diep