ក្នុងឱកាសវៀតណាមបញ្ចប់ខែកាន់ដំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំសហរដ្ឋអាមេរិក បានមានបទសម្ភាសន៍ជាមួយលោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (រូបថត៖ vov.vn)

យោងតាមលោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រទេសភាគច្រើនបានចាត់ទុកថា ខែកាន់ដំណែងជាប្រធានរបស់វៀតណាមទទួលបានជោគជ័យយ៉ាងខ្លាំង ពីព្រោះវៀតណាមសម្រេចបានបំណងរបស់ក្រុមប្រឹក្សាសន្តិសុខចំពោះការនាំយកខ្លឹមសាររបស់ក្រុមប្រឹក្សាសន្តិសុខ មកពិភាក្សា ដើម្បីដោះស្រាយបញ្ហានៅលើពិភពលោក ឆ្លើយតបភ្លាមៗចំពោះបញ្ហាដែលកើតមានឡើង។

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានសង្កត់ធ្ងន់ថា៖ “វៀតណាមក៏បានលើកឡើងនូវបញ្ហាដែលមុននេះ ក្រុមប្រឹក្សាសន្តិសុខមិនលើកមកពិភាក្សា ហើយក៏មិនសូវយកចិត្តទុកដាក់ ប៉ុន្តែបញ្ហាទាំងនោះកំពុងលេចចេញជាថ្មី ដូចជាបញ្ហាគ្រាប់បែកមីន កិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងអង្គការនានាក្នុងតំបន់ រួមទាំងបញ្ហាការពារហេដ្ឋារចនាសម្ព័ន្ធជាចាំបាច់សម្រាប់ជីវភាពរស់នៅរបស់ប្រជាជនស៊ីវិលក្នុងតំបន់មានជម្លោះ។

អន្តរជាតិបានវាយតម្លៃថា វៀតណាមគឺជាប្រទេសដំបូងគេដែលបើកកិច្ចប្រជុំក្រៅផ្លូវការចំនួនពីរ នៅទីស្នាក់ការនៃអង្គការសហប្រជាជាតិ ហើយថ្ងៃនេះគឺជាកិច្ចប្រជុំបូកសរុបខែ។ នេះគឺជាជោគជ័យរួមដែលអន្តរជាតិវាយតម្លៃចំពោះការអនុវត្តរបស់វៀតណាមក្នុងខែកាន់ដំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ”៕

បកប្រែដោយ Huyen Trang