នេះជាលើកទី ២ ហើយដែលវៀតណាមបានទទួលតួនាទីជាប្រធានក្នុងអាណត្តិសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២០-២០២១។ សម័យប្រជុំ មានការចូលរួមពីតំណាងបណ្តាប្រទេសជាសមាជិក និងអ្នកសង្កេតការណ៍អង្គការសហប្រជាជាតិជាង ៧០ នាក់ រួមទាំងឯកអគ្គរដ្ឋទូត និងប្រធានគណៈបេសកកម្មពីប្រទេសជាច្រើន។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ vnanet.vn)

ក្នុងរយៈពេលមួយខែជាប្រធាន វៀតណាមបានលើកឡើង និងរៀបចំព្រឹត្តិការណ៍អាទិភាពចំនួន ៤ ស្តីពីតួនាទីរបស់អង្គការក្នុងតំបន់ក្នុងការជំរុញការកសាងទំនុកចិត្ត និងកិច្ចសន្ទនា ក្នុងការទប់ស្កាត់ជម្លោះ និងការពុះពារការលំបាកដោយគ្រាប់បែកមីន ការការពារហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងអំពើហិង្សាផ្លូវភេទក្នុងជម្លោះ។ ទន្ទឹមនឹងព្រឹត្តិការណ៍ទាំងនេះ វៀតណាមបានធ្វើជាអធិបតីក្នុងការកសាង និងជំរុញការអនុម័តលើឯកសារចំនួន ៣ របស់ក្រុមប្រឹក្សាសន្តិសុខ រួមទាំងសេចក្តីថ្លែងការណ៍របស់ប្រធានចំនួន ២ និងសេចក្តីសម្រេចចិត្តចំនួន ១។

ថ្លែងនៅក្នុងសម័យប្រជុំ តំណាងនៃបណ្តាប្រទេសជាសមាជិកអង្គការសហប្រជាជាតិ បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពអាទិភាពរបស់វៀតណាម ជាពិសេសវៀតណាមបានលើកកម្ពស់ការយកចិត្តទុកដាក់របស់ក្រុមប្រឹក្សាសន្តិសុខក្នុងការការពារមនុស្សធម៌ និងការពារជនស៊ីវិល។ ប្រទេសទាំងឡាយ បានអបអរសាទរចំពោះប្រទេសវៀតណាម ដែលបានបញ្ចប់ខែប្រធានក្រុមប្រឹក្សាសន្តិសុខប្រកបដោយជោគជ័យ ជំរុញសាមគ្គីភាពនៅក្នុងក្រុមប្រឹក្សាសន្តិសុខ ក៏ដូចជាការចូលរួម និងការរួមវិភាគទានរបស់បណ្តាប្រទេសសមាជិកអង្គការសហប្រជាជាតិ៕

បកប្រែដោយ Huyen Trang