នៅក្នុងលិខិត លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានវាយតម្លៃខ្ពស់ចំពោះវិធានការយ៉ាងប្តូរផ្តាច់របស់រដ្ឋាភិបាលឡាវ ក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ព្រមទាំងសម្តែងនូវការចែករំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះការលំបាក ដែលប្រទេសឡាវកំពុងប្រឈម។

leftcenterrightdel
ប្រជាជនឡាវពាក់ម៉ាស់ (រូបថត៖ vnanet.vn)

ក្នុងស្មារតីសាមគ្គីភាពរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ វៀតណាម-ឡាវ ក្រៅពីជំនួយហិរញ្ញវត្ថុ ៥០០,០០០ ដុល្លារអាមេរិក លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានដឹកនាំក្រសួងសុខាភិបាល និងស្ថាប័ន្ធមានសមត្ថកិច្ចរបស់វៀតណាម ឱ្យចែករំលែកជាមួយប្រទេសឡាវនូវបទពិសោធន៍ ក្នុងការគ្រប់គ្រងជំងឺរាតត្បាត ជំនួយខាងអ្នកជំនាញការ និងសម្ភារៈបរិក្ខារពេទ្យគ្រប់ប្រភេទដើម្បីបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានសម្ដែងនូវក្តីជឿជាក់ថា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី Phankham Viphavanh រួមជាមួយការប្តេជ្ញាចិត្ត និងសាមគ្គីភាពរបស់ស្ថាប័នមានសមត្ថកិច្ចនិងប្រជាជនឡាវទាំងមូល ប្រទេសឡាវនឹងគ្រប់គ្រងបានជំងឺរាតត្បាត Covid-19 និងស្តារសេដ្ឋកិច្ចសង្គមឡើងវិញនាពេលឆាប់ៗ ដើម្បីការអភិវឌ្ឍប្រកបដោយនិរន្តរភាព៕

បកប្រែដោយ Huyen Trang