ចូលរួមព្រឹត្តិការណ៍នេះ អតីតយុទ្ធជន លោក Nguyen Duy Tan បានសំណេះសំណាលគួរឲ្យរំភើបចិត្តថា៖ “បន្ទាប់ពីរយៈពេល៤៦ ឆ្នាំ ខ្ញុំបានវិលត្រឡប់មកទីនេះដើម្បីចូលរួមពិធីបង្ហូតទង់ជាតិ។ នៅពេលទង់ជាតិត្រូវបានបង្ហូតឡើង ខ្ញុំមានអារម្មណ៍សោមនស្សរីករាយយ៉ាងក្រៃលែង នោះគឺមោទនភាពរបស់រូបខ្ញុំផ្ទាល់ក្នុងនាមជាយុទ្ធជននៅ Hien Luong ម្នាក់ ព្រមទាំងក៏ជាមោទនភាពរបស់ប្រជាជននៅទូទាំងប្រទេស”។

leftcenterrightdel
ទិដ្ឋភាពពិធីបង្ហូតទង់ជាតិ "ឯកភាពទឹកដី" (រូបថត៖ vnanet.vn)

ក្នុងឱកាសអបអរសាទរខួបទិវារំដោះភាគខាងត្បូង និងឯកភាពប្រទេសជាតិ និងទិវាពលកម្មអន្តរជាតិ នាយប់ថ្ងៃទី២៩ ខែមេសា នៅទីក្រុងហូជីមិញបានប្រព្រឹត្តទៅកម្មវិធីសិល្បៈក្រោមប្រធានបទ “បទចម្រៀងវីរភាពក្នុងនិទាឃរដូវនៃមហាជ័យជំនះ” នៅវិថីដើរថ្មើជើង Nguyen Hue។ កម្មវិធីមានការចូលរួមសម្ដែងរបស់សិល្បៈករ សិល្បៈការិនី និងតារាចម្រៀងល្បីឈ្មោះជាច្រើន។

នាថ្ងៃដដែល នៅមជ្ឈមណ្ឌលអភិរក្សកេរ្តិ៍ដំណែលអតីតរាជវាំង Thang Long – Ha Noi បានរៀបចំពិព័រណ៍ “ប្រទេសជាតិពោរពេញទៅដោយក្ដីសប្បាយរីករាយ”។ ពិព័រណ៍នេះបានដាក់តាំងបង្ហាញរូបថត ឯកសារជាច្រើនស្ដីពីប្រធានបទចំនួន៣៖ គ្រាប្រវត្តិសាស្ត្រ; ហាណូយថ្ងៃទី៣០ មេសា ឆ្នាំ១៩៧៥;  Sai Gon ថ្ងៃទី៣០ មេសា ឆ្នាំ១៩៧៥។ ក្រៅពីនោះ ពិព័រណ៍ក៏បានបង្ហាញឡើងវិញនូវ ការចងចាំគួរឲ្យរំភើបចិត្តរបស់បណ្ដាសាក្សីប្រវត្តិសាស្ត្រទៀតផង៕

បកប្រែដោយ Thanh Cong