leftcenterrightdel
លោក Bui Thanh Son នៅកិច្ចសន្ទនា (រូបថត៖ ក្រសួងការបរទេសវៀតណាម)

រដ្ឋមន្រ្តីទាំងពីររូបបានសម្ដែងនូវការពេញចិត្តចំពោះការអភិវឌ្ឍនៃទំនាក់ទំនងវៀតណាម-កូស្តារីកាអំឡុងជិតកន្លះសតវត្សរ៍កន្លងមក។ ភាគីទាំងពីរឯកភាពជម្រុញការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ក៏ដូចជាកសររក្សាកិច្ចពិគ្រោះយោបល់នយោបាយថ្នាក់អនុរដ្ឋមន្រ្តីនៃក្រសួងការបរទេសទាំងពីរ។ រដ្ឋមន្រ្តីទាំងពីររូបបានពិភាក្សាអំពីកិច្ចចរចាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគី ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ពិនិត្យការពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យមួយចំនួន ដូចជា ទប់ទល់នឹងការប្រែប្រួលអាកាសធាតុ កសិកម្ម ថាមពលបៃតង នាវាចរណ៍ ជម្រុញការអភិវឌ្ឍទេសចរណ៍ និងជួបជុំប្រាស្រ័យរវាងប្រជានជននិងប្រជាជន។ រដ្ឋមន្រ្តីទាំងពីររូបក៏បានឯកភាពបង្កើនការចែករំលែកព័ត៌មានអំពីការទប់ទល់នឹងជំងឺ Covid-19 នៅប្រទេសនិមួយៗ ហើយសហការជម្រុញកិច្ចសហប្រតិបត្តិការអន្តរជាតិផងដែរ។ ភាគីទាំងពីរក៏ឯកភាពបន្តសហការនិងជួយគាំទ្រគ្នាទៅវិញទៅមកនៅអង្គការសហប្រជាជាតិ និងនៅវេទិកាពហុភាគី និងអន្តរតំបន់ រួមទាំង វេទិកាសហប្រតិបត្តិការអាស៊ីបូព៌ា - អាមេរីកឡាទីន (FEALAC)៕

បកប្រែដោយ Thuy Anh