មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ អនុរដ្ឋមន្រ្តីក្រសួងការបរទេស និងជាប្រធាន SOM ឥណ្ឌា Riva Ganguly Das បានសង្កត់ធ្ងន់លើសារៈសំខាន់នៃភាពជាដៃគូយុទ្ធសាស្ត្រជាមួយអាស៊ាន ការគាំទ្រអាស៊ានក្នុងការដើរតួនាទីជាមជ្ឈភាពក្នុងនិម្មាបនកម្ម តំបន់ និងការកសាងសហគមន៍ក្នុងតំបន់ ការពង្រឹងការតភ្ជាប់ និងការបង្រួមគម្លាតអភិវឌ្ឍន៍។ ប្រមុខ SOM ឥណ្ឌា ក៏បានថ្លែងអំណរគុណដល់បណ្តាប្រទេសអាស៊ាន ដែលបានបង្ហាញពីសាមគ្គីភាព និងបានចែករំលែកជាមួយប្រទេសឥណ្ឌាក្នុងការខិតខំទប់ទល់នឹងការរីករាលដាលនៃ Covid-19 ដែលកាន់តែវិវឌ្ឍយ៉ាងស្មុគស្មាញនោះ។ ជាមួយគ្នានេះដែរ លោកបានសង្កត់ធ្ងន់ថា ភាគីទាំងពីរគួរតែបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការឆ្លើយតបនឹងជំងឺរាតត្បាត ជាពិសេសការផ្លាស់ប្តូរបទពិសោធន៍ និងបច្ចេកវិទ្យាសម្រាប់ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺ ការផលិតវ៉ាក់សាំង Covid-19 និងការធានាបាននូវការចែកចាយយ៉ាងទូលំទូលាយ ក៏ដូចជាបង្កើតផែនការសកម្មដើម្បីឆ្លើយតបទៅនិងការផ្ទុះឡើងនៃជំងឺនាពេលអនាគត។

leftcenterrightdel
អនុរដ្ឋមន្រ្តីក្រសួងការបរទេស Nguyen Quoc Dung ប្រធាន SOM អាស៊ានវៀតណាម អញ្ជើញចូលរួមកិច្ចប្រជុំនេះ

ពិភាក្សាអំពីស្ថានភាពអន្តរជាតិ និងតំបន់អាស៊ាន ឥណ្ឌាបានអះអាងថា ខ្លួននឹងធ្វើការយ៉ាងជិតស្និទ្ធ និងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងដើម្បីថែរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ រួមទាំងបញ្ហាសន្តិសុខ និងលម្ហសមុទ្រនៅសមុទ្រខាងកើត។ ឥណ្ឌាបានសង្កត់ធ្ងន់លើការគាំទ្ររបស់ខ្លួនចំពោះជំហរជាគោលការណ៍របស់អាស៊ានលើបញ្ហាសមុទ្រខាងកើត និងការគាំទ្រអាស៊ានដើម្បីលើកកម្ពស់តួនាទីរបស់ខ្លួនក្នុងការជំរុញការសន្ទនា និងការកសាងទំនុកចិត្ត ការធានាការអនុវត្តពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍របស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងកសាងក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាភស្របតាមច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ ។

អនុរដ្ឋមន្រ្តីលោក Nguyen Quoc Dung បានសម្តែងនូវការចែករំលែក និងជឿជាក់ថា ឥណ្ឌានឹងជំនះលើការលំបាក និងគ្រប់គ្រងបានការរីករាលដាលនៃជម្ងឺឆ្លង Covid-19 ដែលកំពុងមានភាពស្មុគស្មាញនាពេលឆាប់ៗ។ បន្ថែមលើនេះ អនុរដ្ឋមន្រ្តីលោក Nguyen Quoc Dung បានសង្កត់ធ្ងន់ថា ក្នុងស្ថានភាពស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន ប្រទេសនានាគួរតែពង្រឹងការសន្ទនា កិច្ចសហប្រតិបត្តិការ កសាងជំនឿទុកចិត្ត គោរពច្បាប់ និងធានាបរិយាកាសសន្តិភាព សន្តិសុខ និងស្ថិរភាព សម្រួលដល់ការងើបឡើងវិញ និងកំណើនប្រកបដោយចីរភាព៕

បកប្រែដោយ Minh Trung