លោកឯកអគ្គរដ្ឋទូត Sengphet Houngbuongnuang បានអបអរសាទរចំពោះជោគជ័យនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម ក៏ដូចជាសមិទ្ធិផលដ៏ធំធេងគ្រប់ជ្រុងជ្រោយ និងជាប្រវត្តិសាស្ត្រដែលវៀតណាមសម្រេចបានក្នុងរយៈពេលកន្លងមក។ លោកបានសម្តែងនូវក្តីសប្បាយរីករាយចំពោះទំនាក់ទំនងសាមគ្គីភាពពិសេសឡាវ - វៀតណាម ដែលអភិវឌ្ឍប្រកបដោយស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ។ លោកឯកអគ្គរដ្ឋទូតក៏បានថ្លែងអំណរគុណចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាមដែលបានផ្តល់ជូនបក្ស រដ្ឋ និងប្រជាជនឡាវនូវជំនួយដ៏ធំធេង និងមានប្រសិទ្ធភាពតាំងពីមុនមក។ ទន្ទឹមនឹងនោះ លោកឯកអគ្គរដ្ឋទូតបានជម្រាបជូនលោក Vo Van Thuong អំពីស្ថានភាពប្រទេសឡាវនាពេលថ្មីៗនេះ ជាពិសេសការរីករាលដាលនៃជំងឺរាតត្បាត Covid-19 នៅប្រទេសឡាវ។

leftcenterrightdel
លោក Vo Van Thuong អចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈិមបក្ស ទទួលជួបលោក Sengphet Houngbuongnuang ឯកអគ្គរដ្ឋទូតឡាវប្រចាំវៀតណាម (រូបថត៖ vnanet.vn)

លោក Vo Van Thuong បានសម្តែងនូវក្តីសប្បាយរីករាយចំពោះទំនាក់ទំនងសាមគ្គីភាពពិសេសវៀតណាម - ឡាវ ដែលកំពុងអភិវឌ្ឍប្រកបដោយស៊ីជម្រៅ ជាក់ស្តែង និងប្រសិទ្ធិភាពលើគ្រប់វិស័យ ព្រមទាំងអះអាងថា វៀតណាមនឹងរួមដំណើរជាមួយឡាវក្នុងការការពារ ថែរក្សា និងពូនជ្រំទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ។

លោក Vo Van Thuong បានផ្ដាំផ្ញើការសួរសុខទុក្ខ និងចែករំលែកដល់បក្ស រដ្ឋ និងប្រជាជនឡាវ អំពីការខូចខាតដែលបណ្តាលមកពីការរីករាលដាលនៃជំងឺរាតត្បាត Covid-19 ព្រមទាំងជឿជាក់ថា ក្រោមការដឹកនាំរបស់បក្ស រដ្ឋាភិបាល និងសាមគ្គីភាពរបស់ប្រជាជនទាំងមូល ប្រទេសឡាវនឹងបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព ធានានូវការអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនាពេលឆាប់ៗ។ លោក Vo Van Thuong បានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចចែករំលែក និងជួយគាំទ្រឡាវជំនះពុះពារការលំបាកក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត៕

បកប្រែដោយ Huyen Trang