leftcenterrightdel
រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son ជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Zbigniew Rau (រូបថត៖ vnanet.vn)

រដ្ឋមន្រ្តីទាំងពីរបានសម្តែងនូវក្តីរីករាយចំពោះការអភិវឌ្ឍយ៉ាងខ្លាំងក្លានិងប្រសិទ្ធិភាពក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេស​ទាំងពីរក្នុងរយៈពេលកន្លងមក។ បច្ចុប្បន្នប៉ូឡូញគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់វៀតណាមនៅតំបន់អឺរ៉ុបកណ្ដាល និងអឺរ៉ុបខាងកើត ដោយមានទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០២០ ឈានដល់ជាង ២,១ ពាន់លានដុល្លារអាមេរិក។

ក្នុងឱកាសនេះ លោករដ្ឋមន្រ្តី Bui Thanh Son បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលប៉ូឡូញដែលបានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍វៀតណាមនៅប៉ូឡូញរស់នៅមានស្ថិរភាព និងលើកកម្ពស់តួនាទីជាស្ពានតភ្ជាប់នូវទំនាក់ទំនងមិត្តភាព​រវាងប្រទេសទាំងពីរ៕

បកប្រែដោយ Pham Diep